កណ្ដាល ៖ ក្រុមក្មេងទំនើង បងតូចបងធំ ដែលបានដេញវាយគ្នាពេញផ្លូវ ធ្វើឱ្យប៉ះពាល់ ដល់សណ្ដាប់ ធ្នាប់សាធារណៈ និងធ្វើឱ្យប្រជា ពលរដ្ឋធ្វើដំណើរ តាមផ្លូវ នាំគ្នាពេញខ្លាច ដោយសារតែ សកម្មភាព របស់ ពួកគេ ត្រូវបានកម្លាំងនគរបាល ផ្នែកអន្ដរាគមន៍ នៃអធិការ ដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្ដកណ្ដាល និងកម្លាំង នគរបាលមូលដ្ឋានឃុំពើក បាន ចេញប្រតិបត្ដិការចុះទៅបង្ក្រាប និងចាប់ខ្លួន ជាបន្ដបន្ទាប់ ខណៈដែលពួកគេកំពុងបង្ក អុកឡុក ដេញវាយកាប់ ចាក់គ្នាប្រសេចប្រសាច ពេញដងផ្លូវ ។

ជាលទ្ធផលក្រុមក្មេងទំនើងបងតូច បងធំ ចំនួនពីរក្រុម ម្ខាងមានគ្នា១៣នាក់ និងម្ខាង ទៀតមានគ្នា១០នាក់ ត្រូវបានកម្លាំងសមត្ថ កិច្ចចាប់ខ្លួន ព្រមទាំងរឹបអូស ម៉ូតូចំនួន១១ គ្រឿង ដែលពួកគេប្រើប្រាស់ធ្វើ សកម្ម ភាព ដេញវាយកាប់ចាក់គ្នាពេញផ្លូវសាធារណៈ នោះ កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិអង្គស្នួល ទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។

យោងតាមមន្ដ្រីនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា ក្រុមក្មេងទំនើងទាំងពីរក្រុម ត្រូវបានកម្លាំងសមត្ថ កិច្ច ចុះទៅបង្ក្រាបនិង ចាប់ខ្លួនជាបន្ដបន្ទាប់នោះ រួមមាន ក្រុមទី១ មានគ្នា ១៣នាក់ ទី១ ឈ្មោះឈឹម ឆៃលី អាយុ១៧ឆ្នាំ មុខរបរជាកម្មករចិញ្ចឹមជ្រូក ទី២ ឈ្មោះសាន ផេង អាយុ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ ទី៣ ឈ្មោះរិន រ៉ុន អាយុ ២៣ឆ្នាំ មុខរបរកម្មករចិញ្ចឹមជ្រូក ទី៤ ឈ្មោះ រី រិទ្ធ អាយុ២៤ឆ្នាំ មុខរបរកម្មករ រោង ចក្រ ទី៥ឈ្មោះមាន រើន អាយុ២១ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ ទី៦ ឈ្មោះត្រឹង សំណាង អាយុ២០ឆ្នាំ ដែលពួកគេទាំង៦នាក់ រស់នៅ ភូមិស្ដុកស្លាត ឃុំភ្នំតូច ស្រុកឧដុង ខេត្ដកំពង់ ស្ពឺ ទី៧ យ៉ុន យ៉ន អាយុ ១៨ឆ្នាំ មុខរបរបើក បរ ទី៨ឈ្មោះជា ចិត្ដ អាយុ១៨ឆ្នាំ មុខរបរ បើកបរ ទី៩ ឈ្មោះថន ថុង អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ពួកគេទាំង៣នាក់រស់ នៅភូមិក្រាំងក្រូច ឃុំទួលព្រិច ស្រុកអង្គ ស្នួល ខេត្ដកណ្ដាល ទី១០ ឈ្មោះសុន សុផាត អាយុ១៩ឆ្នាំ រស់នៅភូមិត្រញំងសុភី ឃុំភ្នំ តូច មុខរបរមិនពិតប្រាកដ ទី១១ ឈ្មោះវឿន វ៉ាន់រិទ្ធ អាយុ២០ឆ្នាំ រស់នៅ ភូមិវត្ដភ្នំ ឃុំភ្នំ តូច មុខរបរកសិករ ទី១២ ឈ្មោះថុន វក អាយុ ២២ឆ្នាំ រស់នៅភូមិដើមសំរោង ឃុំភ្នំ តូច មុខរបរកសិករ និងទី១៣ ឈ្មោះសុន សុភក្ដ្រ អាយុ២៣ឆ្នាំ រស់នៅភូមិត្រញំង សុភី ឃុំភ្នំតូច មុខរបរកម្មករចិញ្ចឹមជ្រូក ។

ដោយឡែកភាគីម្ខាងទៀតមានគ្នា១០ នាក់ រួមមានទី១ ឈ្មោះផល ដារូម អាយុ ២២ឆ្នាំ រស់នៅភូមិ ដំណាក់អំពិល ឃុំដំណាក់ អំពិល ស្រុកអង្គស្នួល មុខរបរកម្មកររោង ចក្រ ទី២ ឈ្មោះអ៊ុម ធារ៉ា អាយុ១៩ឆ្នាំ មុខ របរកម្មកររោងចក្រ ទី៣ ឈ្មោះវ៉េង ដា អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ពួកគេ ទាំង២នាក់ រស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់ អំពិល ទី៤ ឈ្មោះអេង អៀង អាយុ១៩ឆ្នាំ មុខរបរកសិករ ទី៥ ឈ្មោះធៀម ខុន អាយុ ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ទី៦ ឈ្មោះ ចាន់ មាន អាយុ២២ឆ្នាំ មុខ របរកម្មកររោង ចក្រកាត់ ពួកគេទាំង៣នាក់ រស់នៅភូមិមង្គល បុរី ឃុំសំរោងលើ ស្រុកអង្គស្នួល ទី៧ ឈ្មោះ សាន ពិសិដ្ឋ អាយុ២០ឆ្នាំ មុខរបរកម្មករ រោងចក្រ ទី៨ ឈ្មោះជឹម បុណ្យ អាយុ១៩ ឆ្នាំ មុខរបរ កម្មកររោងចក្រ និងទី១០ ឈ្មោះ ហឿន វល្លិ៍ អាយុ២៣ឆ្នាំ មុខរបរកសិករ ពួកកេទាំង៤នាក់ រស់នៅ ភូមិក្ដាន់រយ ឃុំ ដំណាក់អំពិល ស្រុកអង្គស្នួល ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងទៀតថា ក្រោយពីការចាប់ខ្លួនពួក គេ កម្លាំងសមត្ថកិច្ច បានដកហូតម៉ូតូម៉ាក សេ១២៥ ម៉ាកស្កុបពី ម៉ាកសង់ប៊ិច វីវ៉ា  ម៉ាកស្មាស់រីវ៉ូ ចំនួន១១គ្រឿង ព្រមទាំងដំបង ឈើបួនជ្រុងបីកំណាត់ដំបងឬស្សីមួយកំណាត់ ដំបងអំពិលទឹកបារាំងមួយកំណាត់ និងខ្សែ ក្រវ៉ាត់ជាដើម ។

ជុំវិញការបង្ក្រាបក្រុមក្មេងទំនើងទាំងនេះ មន្ដ្រីនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា មូលហេតុដែលនាំ ឱ្យពួកគេទាំងពីរក្រុមដេញ វាយគ្នាប្រសេច ប្រសាច ពេញដងផ្លូវ បង្កភាព អនាធិបតេយ្យ និងការភ័យ ខ្លាចដល់ប្រជា ពលរដ្ឋនោះ ព្រោះតែរឿងផឹកស៊ីក៏កើតជា ជម្លោះរហូតដល់ពួកគេវាយផ្ទះប្រជាពលរដ្ឋ នៅតាមដងផ្លូវ បណ្ដាលឱ្យខូចខាតទៀតផង។

យ៉ាងណាក៏ដោយយោងតាមរបាយការណ៍ របស់អធិការនគរបាលស្រុកអង្គស្នួល ខេត្ដ កណ្ដាល លោក មាន សំណាង បានបញ្ជាក់ថា ក្រុមក្មេងទំនើងទាំងនេះ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ស្រុកអង្គស្នួល ដើម្បី ធ្វើការអប់រំ ។ ប៉ុន្ដែប្រជាពលរដ្ឋមួយចំនួន បាននិយាយថា សមត្ថកិច្ចគួរតែចាប់ បញ្ជូន ខ្លួនពួកគេទាំងនេះ ទៅតុលាការ ដើម្បីផ្ដន្ទា ទោសតាមផ្លូវច្បាប់ ជាការព្រមានចំពោះ សកម្មភាព អុកឡុកនិងបង្កអសន្ដិសុខក្នុង សង្គម កុំឱ្យចាប់ខ្លួន ហើយគ្រាន់តែធ្វើការ អប់រំនិងធ្វើឱ្យពួកគេ មិនខ្លាច ញញើត ចំពោះ សមត្ថកិច្ចនោះឡើយ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]