ខេត្តបន្ទាយមានជ័យ៖ សពស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវឃាតករសម្លាប់ច្រកការ៉ុង សណ្តូនថ្មក្នុងស្រះទឹក ក្រោយសាលាបឋមសិក្សាទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ត្រូវបានក្មេងលេងទឹកប្រទះឃើញ និងបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង៥០នាទីព្រឹក ថ្ងៃទី១០ កញ្ញា ២០១៣  ។

លោកវរសេនីយ៍ត្រី ជា ពិសី មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកអូរជ្រៅបានប្រាប់ថា សពស្ត្រីរងគ្រោះមិនស្គាល់អត្តសញ្ញាណ មានកំពស់ប្រហែល១,៥០ម៉ែត្រ អាយុប្រហែល២០ឆ្នាំ សំបុរស ពាក់អាវយឺតដៃខ្លី ពណ៌ក្រហម អាវក្នុងពណ៌ស្វាយ ស្លៀកខោខូវប៊យពណ៌ខៀវជើងស្ទើរ និងខោក្នុងពណ៌ខៀវ។ នៅលើខ្លួនសពមានស្លាកស្នាមជាំចុងដង្ហើម ជាំក្បាលពោះ និងក្បាលផ្នែកខាងក្រោយ។

ក្រោយពីពិនិត្យសពរួចកម្លាំងជំនាញបានសន្និ ដ្ឋានថា ករណីនេះមិនមែនជាករណីរំលោភសម្លាប់ទេ ពេលនេះកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្តទៀត។ ចំណែកសពស្ត្រីរងគ្រោះត្រូវព្រះរាជអាជ្ញាសាលាដំបូងខេត្តប្រគល់ ឱ្យអាជ្ញាធរភូមិ-ឃុំបូជានៅវត្តទំនប់ដាច់ ឃុំអូរបីជាន់តែម្តង ព្រោះសពមានសភាពហើមស្អុយមិនអាចទុកយូរថ្ងៃទៀតបានទេ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]