វិចិត្រករសញ្ជាតិ អង់គ្លេស លោក ហ្គារ៉េត អេដវើត ប្រើប្រាស់តែប៊ិចសរសេរធម្មតា បង្កើតបានស្នាដៃគំនូរ យ៉ាងស្រស់ស្អាតជាទីបំផុត ដែលមើលទៅមាន លក្ខណៈពិតៗ តែម្តង។

តារាល្បីៗជាច្រើន ត្រូវបានលោក ហា្គរ៉េត គូរចេញជារូបរាងមុខមាត់ បានយ៉ាងអស្ចារ្យ ប្រៀបបានទៅនឹង រូបថត សខ្មៅយ៉ាងដូច្នោះដែរ។ គាត់បានប្រាប់ឲ្យដឹងថា គាត់បានចាប់ផ្តើម ងាកមកប្រើប្រាស់ ប៊ិចក្បាលមូលនេះ សំរាប់គូរគំនូរ ព្រោះតែគាត់មានការធុញទ្រាន់ និង ខ្ចិល ក្នុងការចិត ឬ សម្រួច ខ្មៅដៃ និង ការទុកដាក់ថ្នាំពណ៌។ គាត់បានបន្ថែមឲ្យដឹងទៀតថា បច្ចេកទេស គូរគំនូរ ដោយការប្រើប្រាស់ ប៊ិចក្បាលមូល មិនមែនជាការងាយស្រួលនោះទេ ព្រោះត្រូវមានការផ្ចិតផ្ចង់ខ្ពស់បំផុត និង ចំណាយពេលច្រើន ក្នុងការផ្តោតទៅលើចំណុច ដែលត្រូវគូរនិមួយៗ ហើយ សំរាប់គំនូរមួយផ្ទាំងៗ គាត់ត្រូវបានចំណាយ ២ ទៅ ៣សប្តាហ៍ ទៅតាមទំហំនៃគំនូរ។ ចង់ដឹងថាស្នាដៃ របស់គាត់ អស្ចារ្យយ៉ាងណានោះ សូមទស្សនាកំសាន្ត នូវរូបភាព មួយចំនួន និង វីដេអូខាងក្រោម៖





















តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]