ការសម្ដែងនូវភាពសិចស៊ីរបស់ Miley Cyrus ក្នុងវីដេអូថ្មីធ្វើឲ្យទាក់ទាញដល់មនុស្សជាច្រើន ចូលទៅទស្សនាវីដេអូរបស់នាង ហើយចំនួននៃការទស្សនារបស់នាង បានបំបែកនូវកំណត់ត្រារបស់ក្រុមចម្រៀង One Direction ផងដែរ។

ក្នុងរយៈពេលតែ ២៤ម៉ោងក្រោយពីបង្ហោះចម្រៀងរបស់នាង គឺទទួលបានអ្នកទស្សនាជាង ១២.៣លានដងទៅហើយ។ Miley បានយកឈ្នះក្រុម One Direction ដែលកំណត់ត្រាចាស់របស់ពួកគេ មានអ្នកទស្សនា ១០.៩លានដង ក្នុងរយៈពេល១ម៉ោង។ ចំនុចសំខាន់ ដែលធ្វើឲ្យវីដេអូចម្រៀងរបស់ Miley ទទួលបានការទាក់ទាញយ៉ាងខ្លាំងនោះ គឺដោយសារតែក្នុងឈុតមួយនោះ នាងបានសម្ដែងដោយខ្លួនអាក្រាត អង្គុយពីលើដុំដែកដ៏ធំយូរទៅកម ដោយគ្មានសំលៀកបំពាក់អ្វីទាំងអស់។

វីដេអូនេះគឺជាវីដេអូ ដ៏ល្បីបំផុតទី១ បន្ទាប់ពីរវីដេអូរបស់ Miley សម្ដែងលើឆាក ដែលស្លៀកពាក់អាវក្នុង ក្នុងកាយវិការដ៏គួរអោសិចស៊ី។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ បទចម្រៀងកាយវិការរបស់ Miley មួយនេះ? សូមទស្សនាវីដេអូខាងក្រោម៖



















កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]