យោងតាមសារព័ត៌មាន shanghaiist របស់ប្រទេសចិន បានឲ្យដឹងថា បុរសជនជាតិចិនម្នាក់ បានចំណាយប្រាក់ចំនួន ៩១លានយ័ន (ប្រហែល ១៥លានដុល្លារ) ទិញផ្ទះល្វែងនៅជាន់លើគេបង្អស់មួយខ្នង ដែលស្ថិតក្នុងទីក្រុង Sydney ប្រទេសអូស្រ្តាលី ឲ្យទៅកូនតូចៗរបស់ខ្លួន ដែលនឹងត្រូវទៅសិក្សានៅទីនោះ។

ជាមួយគ្នានេះដែរ ផ្ទះល្វែងមួយនោះមានពីរជាន់ និងមានទំហំ ៨០០ម៉ែត្រការ៉េ ហើយមានបន្ទប់គេងចំនួន៣ មានសួនច្បារព័ទ្ធជុំវិញលើជាន់ខាងលើ មានអាងហែលទឹកប្រវែង ២០ម៉ែត្រ និងអាចមើលឃើញទេសភាពដ៏ស្រស់ស្អាត នៅជុំវិញទីក្រុងនោះទៀតផង។

ក្នុងនោះដែរ សម្រាប់សេវាថែទាំងនៅក្នុងអាគារ គឺត្រូវចំណាយប្រាក់ចំនួន ៥៦០,០០០យ័ន (ជាង ៩ម៉ឺនដុល្លារ) ក្នុងមួយឆ្នាំ ឬ ៤៦,៨០០យ័ន (ជាង ៧ពាន់ដុល្លារ) ក្នុងមួយខែ ដែលការចំណាយនេះ ច្រើនជាការចំណាយរបស់សិស្សធម្មតា នៅក្នុងទីក្រុងនោះ ដល់ទៅដប់ដងឯណោះ៕

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]