យោងតាមសារព័ត៌មាន Beijing Times របស់ប្រទេសចិន បានឲ្យដឹងថា ក្មេងស្រីអាយុ ៥ឆ្នាំម្នាក់ រស់នៅក្នុងខេត្ត Hebei ទីក្រុង Handan ប្រទេសចិន ត្រូវបានសត្វឆ្កែមួយក្បាល ខាំយ៉ាងសាហាវបំផុត បណ្តាលឲ្យនាងស្លាប់បាត់បង់ជីវិតតែម្តង។

ហេតុការណ៏នេះបានកើតឡើង កាលពីថ្ងៃទី០៨ ខែកញ្ញា កន្លងទៅនេះ ខណៈពេលដែលក្មេងស្រីរងគ្រោះ កំពុងលេងជាមួយនឹងបងប្រុសរបស់ខ្លួន ដែលមានអាយុ ៨ឆ្នាំ នៅក្នុងចំការកប្បាសរបស់ជីដូន។ គួរបញ្ជាក់ផងដែរថា នៅពេលកើតហេតុ ជីដូនក្មេងស្រីរងគ្រោះ កំពុងជាប់រវល់បេះកប្បាស ទើបមិនបានដឹង និងជួយក្មេងស្រីរងគ្រោះ។

ទោះបីជាយ៉ាងនេះក៏ដោយ មានប្រជាជនចំនួនជាង ៤០០នាក់ និងមន្រ្តីសន្តិសុខជាច្រើននាក់ទៀត បានព្យាយាមតាមរក និងចាប់សត្វឆ្កែមួយក្បាលនោះ ដើម្បីការពារកុំឲ្យវាទៅបង្ករបួស ឬសម្លាប់អ្នកដទៃទៀត ប៉ុន្តែពួកគេនៅតែមិនអាចចាប់សត្វឆ្កែមួយក្បាលនោះបាន ចំនែកឯអ្នករស់នៅក្បែរកន្លែងកើតហេតុ មិនហ៊ានចេញទៅក្រៅទេនៅពេលយប់៕

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]