រាជធានីភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​​បើក​ម៉ូតូ​ម៉ាកមី​អូ​ទៅ​កៀរ​ម៉ូតូ​អាយ​ខន បណ្ដាល​ឱ្យ​ដួល​ រងរ​បួស​​​​នារី​ម្នាក់ កាលពីវេលា​ម៉ោង​៦​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​​២៥​​ ​​មេ​សា​ ​តាម​បណ្ដា​យ​ផ្លូវ​ព្រះ​សុរា​ម្រិ​ត​ ក្នុង​សង្កាត់ចតុមុខ​ ខណ្ឌ​​ដូនពេញ​។

​ចំពោះ​ករណី​ខាងលើ​នេះ​ ភាគី​រង​គ្រោះ​បាន​ទារ​សំណង​ប្រាក់​១.​០០០​ដុល្លារ​​​ ជា​ថ្លៃព្យាបាល​មុខរបួស ។​ ទោះបែប​ណា​ ភាគី​ម្ខាង​​ទៀត​​មិន​យល់​ព្រម​​ក្នុង​ការ​ទារសំណ​ង​ហួសហេតុ​ពេក ​ក៏​ប្រគល់​ឱ្យ​​សមត្ថកិច្ច​យក​ទៅ​ដោះស្រាយ​ ។ ប្រភព​ព័ត៌​​​មាននៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ម៉ូតូ​មី​អូ​​បើកបរ​ដោយ​បុរស​ចំណាស់​ម្នាក់​​ស្របទិសគ្នា​ជាមួយ​នឹង​ម៉ូតូ​ អាយ​ខន​​ ​ដែល​បើកបរ​ដោយ​នារី​ម្នាក់​ អាយុ​ប្រហែល ជា២០​ឆ្នាំ​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច។ លុះ​មក​ដល់​ចំណុច​​កើត​ហេតុ​ម៉ូតូ​មី​អូបើក​វ៉ារថយន្ដ​​មួយ​គ្រឿង​ក៏​ជ្រុល​ ទៅ​កៀង​​​​​ម៉ូតូ​​​​អាយ​ខន បណ្ដាល​ឱ្យ​ដួល​ទាំងអស់​គ្នា​ទៅ​នឹ​​ង​ថ្នល់​​តែ​ម្ដង។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]