នេះគឺជារឿងដ៏គួរឲ្យរំជួលចិត្តមួយ ដោយបុរសម្នាក់ជិតស្លាប់ បានសរសេរសំបុត្រមួយច្បាប់ ដើម្បីស្វែងរកកូនស្រីដែលបាត់ខ្លួន តាំងពីយូរណាស់មកហើយ។

លោក Michael Hogben អាយុ ៧១ឆ្នាំ បានបន្សល់ទុកនូវសំបុត្រមួយច្បាប់ ដើម្បីស្វែងរកកូនស្រី Mandy របស់គាត់ ដែលបានបែកគ្នាជាមួយគាត់ តាំងពីគាត់លែងលះជាមួយនឹងប្រពន្ធ។ គាត់បានបិតសំបុត្រស្វែងរកមនុស្សនោះ នៅលើបង្អួចនៃហាងមួយ សង្ឍឹមថាថ្ងៃណាមួយកូនរបស់គាត់នឹងបានឃើញ។

នៅពេលដែលអ្នកដំណើរ ដើរកាត់ហាងនោះ តែងតែយកទូរស័ព្ទរបស់ពួកគេ ថតរូបសំបុត្រដែលលោក Hogben បានបិតនៅលើកញ្ចក់ ហើយពួកគេបានបង្ហោះចូលក្នុង គេហទំព័រសង្គមហ្វេសប៊ុកទៀតផង ដែលទទួលបានការចែករំលែក ជាង ៩៥,០០០ដងឯនោះ។ តែលោក Hogben មានប្រសាសន៍ថា គាត់មិនចង់ឲ្យសំបុត្ររបស់គាត់ ផ្សាយតាមហ្វេសប៊ុកនោះទេ ព្រោះគាត់មិនមានអ៊ីនធឺណេតប្រើនោះទេ។ គាត់បានស្វែងរកកូនរបស់គាត់ រាប់ឆ្នាំមកហើយ ដើរពាសពេញក្រុងដែលគាត់រស់នៅ នឹងកន្លែងដែលកូនស្រីរបស់គាត់ធ្លាប់រស់នៅ។

ជាចុងក្រោយគាត់ក៏សំរេចចិត្តសរសេរសំបុត្រនោះឡើង តែនៅក្នុងសំបុត្រនោះ គាត់បានសូមទោសទៅដល់កូនស្រីរបស់គាត់ ដែលមិនបានដឹងពីឈ្មោះពេញរបស់នាង។ សង្ឃឹមថា ថ្ងៃណាមួយគាត់ និងបានជួបជាមួយនឹងកូនស្រីរបស់គាត់វិញចុះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ រឿងដ៏កម្សត់មួយនេះ?



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]