ប្រិយមិត្តដែលស្នេហាវិស័យបាល់ទាត់ ប្រាកដជាទន្ទឹមរង់ចាំជាយូរណាស់មកហើយ នូវហ្គេមបាល់ទាត់ស៊េរីថ្មីបំផុតនោះគឺ ហ្គេមបាល់ទាត់ FIFA 14 របស់ក្រុមហ៊ុន EA Sport។

FIFA 14 នឹងលេចមុខមាត់ដំបូងបំផុត នាថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៣ នៅតំបន់ទ្វីបអាមរិកខាងជើង និងបន្ទាប់មកទើបចែកចាយទូទាំងពិភពលោក នាថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ពោលគឺ ៣ថ្ងៃ បន្ទាប់ពីដាក់លក់ដំបូង ដោយលោកអ្នកអាចលេងហ្គេម បាល់ទាត់ FIFA 14 នេះបានតាមរយៈ PlayStation 2/3/4 Xbox និង Nintendo ជាដើម។ អ្វីដែលពិសេសជាងនេះនោះគឺ លោកអ្នកអាចលេងហ្គេមនេះ ដោយឥតគិតថ្លៃ នៅលើប្រព័ន្ធទូរស័ព្ទ iOS និង Android ទៀតផង។




កីឡាករដែលខ្លាំងជាងគេទាំង ៥ ក្នុង FIFA 14៖

១/ Lionel Messi - Rating: 94


២/ Cristiano Ronaldo - Rating: 92


៣/ Franck Ribéry - Rating: 90


៤/ Falcao - Rating: 90


៥/ Andres Iniesta - Rating: 89


បើប្រិយមិត្តចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ៖ FIFA 14 Trailer

វីដេអូ៖ សកម្មភាពអបអរសាទរ ពេលស៊ុតបញ្ចូលទី

 

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះហ្គេមបាល់ទាត់ថ្មីនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]