ផ្ទះឡើងដូចវិមាន តែ ជុំ ស៊ីថា រៀបចំមានអាងកំប្លោក ដូចទេសភាពធម្មជាតិស្រុកស្រែ

//s9.kh1.co/1b/1bfeea3eba27361a982ee0d3f2e17a28ad0c26df.jpg
តារា & កម្សាន្ដ

 ២៤-កុម្ភៈ-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

អ្នកស្រលាញ់ធម្មជាតិមែន ផ្ទះវីឡាស្កឹមស្កៃឡើងប្រណីត តែ ជុំ ស៊ីថា រៀបចំដាំដំណាំ មានអាងកំប្លោកបែបធម្មជាតិស្រុកស្រែ។

ភ្នំពេញ៖ ពិតណាស់ លោក ជុំ ស៊ីថា ជាអតីតតារាសម្ដែង និងតារាបង្ហាញម៉ូតដែលធ្លាប់ទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈពីមុនមក តែពេលនេះលោកងាកទៅធ្វើជាមន្ត្រីនគរបាល ព្រមទាំងបង្កើតមុខជំនួញផ្ទាល់ខ្លួនទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារាប្រុសរូបនេះ ក៏បានរៀបការបង្កើតកូនយពោរពេញដោយសុភមង្គល មិនតែប៉ុណ្ណោះ បច្ចប្បន្ន ជុំ ស៊ីថា  និង ភរិយាលោកមានកូនដល់ទៅ៥នាក់ ថែមទៀតផងក្នុងនោះនេះ បើទោះបីតារាប្រុសរូបនេះ មិនងាកមកចាប់យកវិស័យសិល្បៈដូចមុនក្ដី តែនៅមានទស្សនិកជន និងហ្វេនៗជាច្រើន ចាំតាមដានរាល់សកម្មភាពឯកជនលោកដដែល។  

មិនតែប៉ុណ្ណោះ ក្នុងពេលថ្មីៗនេះ រូបលោក និងភរិយាអនិកជនខ្លួន បានទម្លាយរូបរាង​ បរិវេន ស្ទើរជិតរួចរាល់របស់ ផ្ទះវីឡាចំណងដៃគ្រួសារ ដែលមើលទៅពិតជា ស្កឹមស្កៃ និងស្រស់ស្អាតខ្លាំងណាស់ ប្រៀបដូចភូមិគ្រឹះគ្រួសារអភិជនទៅហើយ។ ជាពិសេសនោះ គឺលោកបានរៀបចំ ទីធ្លាដីដែលនៅសល់មាន ដំណាំ ថែមទាំងមានអាងកំប្លោកសម្រាប់ចិញ្ចឹម ត្រី កង្កែបផ្សេងៗ មើលទៅលាយលំនឹងធម្មជាតិបែបស្រុកស្រែគួរឲ្យចង់រស់ខ្លាំងមែនទែន៕

សូមទស្សនារូបភាព និងជូវីដេអូខាងក្រោម៖

ជុំ ស៊ីថា
ជុំ ស៊ីថា
ជុំ ស៊ីថា និងគ្រួសារ
ជុំ ស៊ីថា និងគ្រួសារ
ជុំ ស៊ីថា និងគ្រួសារ
ជុំ ស៊ីថា និងគ្រួសារ
ភរិយា ជុំ ស៊ីថា
ភរិយា ជុំ ស៊ីថា
ទិដ្ខភាព វីឡា របស់ ជុំ ស៊ីថា
ទិដ្ខភាព វីឡា របស់ ជុំ ស៊ីថា
ទិដ្ខភាព វីឡា របស់ ជុំ ស៊ីថា
ទិដ្ខភាព វីឡា របស់ ជុំ ស៊ីថា
ទិដ្ខភាព វីឡា របស់ ជុំ ស៊ីថា
ទិដ្ខភាព វីឡា របស់ ជុំ ស៊ីថា
ទិដ្ខភាព វីឡា របស់ ជុំ ស៊ីថា
ទិដ្ខភាព វីឡា របស់ ជុំ ស៊ីថា
ទិដ្ឋភាព វីឡា ជុំ ស៊ីថា
ទិដ្ឋភាព វីឡា ជុំ ស៊ីថា
វីដែអូ
ឈុំ ស៊ីថា​
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T