កាលពីមុន ខ្មែរឡូតបានចុះផ្សាយអត្ថបទ ទាក់ទងនឹងក្មេងប្រុសអាយុ ៦ឆ្នាំម្នាក់ ត្រូវបានជនល្មើសម្នាក់ចាប់ទៅ និងខ្វេះគ្រាបភ្នែកទាំងសងខាងគួរឲ្យរន្ធត់ កាលពីថ្ងៃទី ២៤ខែសីហានោះ ឥឡូវបានឆ្លងកាត់ការវះកាត់ ដាក់ភ្នែកសិប្បនិមិត្តបានជោគជ័យ គួរជាទីសាទរ កន្លងទៅនេះ។

ការវះកាត់បានធ្វើឡើងកាលពីរសៀល ថ្ងៃអង្គារ៍ម្សិលមិញនេះ អស់រយៈពេលជិត ៦ម៉ោង នៅមន្ទីរពេទ្យ Dennis Lam Eye ក្នុងទីក្រុងស៊ិនជិន ភាពខាងជើងនៃខេត្តគ័ងតុង ដោយភ្នែកទាំងពីររបស់ Guo Bin ត្រូវជំនួសដោយភ្នែកសិប្បនិមិត្ត ប៉ុន្តែត្រូវចំនាយរយៈពេលវែង ដើម្បីជាសះស្បើយ ព្រោះមុខរបួសមានស្លាកស្នាម ដោយសារការខ្វេះប៉ះជាមួយនឹងក្រចកម្រាមដៃ ពីមុនមកនោះ។ លើសពីនេះទៅទៀត ភាពជោគជ័យនេះ គឺអាចធ្វើឲ្យក្មេងប្រុសម្នាក់នេះអាចបញ្ចេញទឹកភ្នែកដូចពីមុន និងធ្វើដំណើរបានធម្មតា ប៉ុន្តែត្រូវមានឧបករណ៍ជំនួយ sensor តាមខ្លួនផងដែរ។

គួរបញ្ជាក់ផងដែរថា ក្មេងប្រុសម្នាក់នេះ បានទទួលជំនួយសប្បុរសធម៌ប្រមាណជិត ១៦២ ០៨៥ ដុល្លារកន្លងទៅនេះ ចំណែកឯការវះកាត់ ត្រូវចំណាយថវិកាអស់ ៥០ ០០០ដុល្លារ ដែលថវិកាទាំងនេះ ត្រូវបានឧបត្ថម្ភដោយផ្ទាល់ពីសំណាក់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះក្មេងប្រុសម្នាក់នេះផងដែរ។




តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]