នេះគឺជាសម្មិតផល ថ្មីមួយរបស់ក្រុមហ៊ុន apple ដែលធ្វើឲ្យមនុស្សទូរទាំងសកលលោក មានការភ្ញាក់ផ្អើលជាមួយនឹងរូបរាង និងតម្លៃរបស់វាថោកជាងមុន តែគុណភាពល្អលើសមុន គឺទូរស័ព្ទ iPhone 5C និង iPhone 5S។

មានប្រិយមិត្តជាច្រើន បានជឿថា ទូរស័ព្ទក្រុមហ៊ុន Sumsung ដែលជាក្រុមហ៊ុនរបស់កូរ៉េ មានតម្លៃថោក ព្រោះសំបកទូរស័ព្ទធ្វើឡើងពីជ័រ។ វាជាការពិតណាស់ ហេតុដូចនេះហើយទើបក្រុមហ៊ុន apple បានបង្កើតនូវទូរស័ព្ទ iPhone 5C ដែលមានសំបកជ័រ ហើយមាន ៥ពណ៌សំរាប់ជ្រើសរើស រីឯទូរស័ព្ទវិញគឺដូចទៅនឹងម៉ូដែលចាស់ iPhone 5 ទាំងស្រុង តែប្រើប្រាស់កម្មវិធី IOS 7 អេក្រង់ ៤អ៊ីន្ឍ៍ កាមេរ៉ា ៨មេហ្គាផិចសែល។

ចំពោះទូរស័ព្ទ iPhone 5S នេះវិញ គឺប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី មាន៣ពណ៌សំរាប់ជ្រើសរើស ដូចជា ខ្មៅ ទឹកប្រាក់ និងទឹកមាស ដែលធ្វើឡើងពី អាឡុយមីញ៉ូម។ លោក Phil Schiller ដែលជាអនុប្រធានជាន់ខ្ពស់ ផ្នែកទីផ្សារពិភពលោក មានប្រសាសន៍ថា iPhone 5S បានបង្កើតឡើងនូវបច្ចេកវិទ្យាថ្មីមួយដំបូងបង្អស់ ដែលគ្មានទូរស័ព្ទដៃណាធ្លាប់មានឡើយ ជាមួយនឹងការ ស្កេនក្រយៅដៃ នៅ “Home button” ។

អ្នកអាចប្រើម្រាមដៃរបស់អ្នក ដាក់ពីលើ “Home button” ដើម្បីដោះសោរទូរស័ព្ទរបស់អ្នកន តែកម្មវិធីនេះ ត្រូវទិញនៅក្នុង AppStore iTunes របស់ក្រុមហ៊ុន Apple។

លោកអ្នកអាចបញ្ជាទិញនៅថ្ងៃទី១៣ ខែកញ្ញា ហើយទូរស័ព្ទនឹងចាប់ផ្ដើមលក់នៅថ្ងៃទី២០ ខែកញ្ញា រីឯតម្លៃ iPhone 5C ៩៩ដុល្លារ សម្រាប់ទំហំ 16GB និងតម្លៃ ១៩៩ដុល្លារ សម្រាប់ទំហំ 32GB (កុងត្រា ២ឆ្នាំ)។ តម្លៃ iPhone 5S ១៩៩ដុល្លារ សម្រាប់ទំហំ 16GB និងតម្លៃ ៣៩៩ដុល្លារ សម្រាប់ទំហំ 32GB (កុងត្រា ២ឆ្នាំ) នៅសហរដ្ឋអាមេរិក។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ iPhone 5C និង iPhone 5S ថ្មីរបស់ក្រុមហ៊ុន apple នេះ? សូមទស្សនាវីដេអូខាងក្រោម៖













កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]