កាលពីពេលថ្មីៗនេះ ត្រីឆ្លាមមួយក្បាល បានមកជាប់នៅក្នុងម៉ង របស់បុរសជាអ្នកនេសាទម្នាក់ នៅក្នុង Rizhao ខេត្ដ សា៊វដុង( Shandong) ប្រទេសចិន ដែលមានទំហំ និងទំងន់ មិនគួរឲ្យជឿ។

តាមសារព័ត៌មានរបស់សៀងហៃ បានឲ្យដឹងថា បុរសនេះបាន ដាក់ម៉ងនៅក្នុងសមុទ្រ កាលពីថ្ងៃសៅរ៍ ដែលខណៈពេលនោះ ត្រីឆ្លាមដ៏ធំនេះបែរជាមកជាប់ម៉ង របស់បុរសនេះ និងត្រីឆ្លាមនេះងាប់ទៅហើយ ដែលវាមានប្រវែង ១០ម៉ែត្រ និងទំងន់ ១០តោន ។ ជាមួយគ្នានោះ បុរសនេះបានយកត្រីឆ្លាម មកលើគោក ដោយប្រើប្រដាប់ស្ទូច និងយកមកទន្លាក់នៅលើកុងតឺនឺ។ យ៉ាងណាមិញ បុរសនេះបានថតរូបជាច្រើនសន្លឹក ដើម្បីចែកចាយទៅកាន់ សាធារណៈជនទាំងឡាយ ថានៅក្នុងសមុទ្រ ពិតជាសម្បូរទៅដោយ សត្វដ៏សាហាវ និងធំៗជាច្រើន។ 

តើប្រិយមិត្ដធ្លាប់ឃើញ ត្រីដ៏ធំបែបនេះដែរឬទេ?







ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]