ភ្នំពេញ  ៖ រថយន្ដដឹកទឹកផ្លែឈើ  បើកបរដោយយុវជនវ័យក្មេងម្នាក់ បាន បើកទៅគៀររថយន្ដលុច្សស៊ីស Rx300 របស់មន្ដ្រីយោធាព្រំដែនម្នាក់ បណ្ដាលឱ្យ រងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង ៩និង០៥នាទី ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣នេះ ស្ថិត នៅចំណុចភ្លើងស្ដុបគួរជេរម៉ូតូតាមបណ្ដោយ ផ្លូវលេខ១៨២ សង្កាត់វាលវង់ ខណ្ឌ៧មករា ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរខាងលើនេះ ត្រូវបានគេស្ដីបន្ទោស ទៅលើអ្នកបើករថយន្ដក្រុមហ៊ុនភេសជ្ជៈថា ពុំមានប័ណ្ណបើកបរ និងបើកបរមិនគោរពច្បាប់ចរាចរ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃ ។

ក្រោយកើតហេតុ រថយន្ដទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សានៅអធិការ ដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីធ្វើការដោះ ស្រាយបន្ដទៀត ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]