បន្ទាយមានជ័យ ៖ ស្ត្រីមេម៉ាយ អ្នកលក់ផ្លែឈើ នៅជាយដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យម្នាក់ទិញ រទេះពីគេមួយគ្រឿង ដើម្បីដឹកផ្លើឈើលក់ពីរនាក់កូនស្រី យកកម្រៃមកផ្គត់ផ្គង់ជីវភាពគ្រួសារ ក្រោយពីប្តី ស្លាប់ចោលជាច្រើនឆ្នាំ តែបែរជាទិញចំរបស់ចោរ ពេលដែលគាត់កំពុងតែដឹកផ្លែឈើលក់ ស្រាប់តែត្រូវ ម្ចាស់ដើមគេឃើញ ក៏បានមកទារវិញ និងបានបង្កឲ្យមានការកកស្ទះ ចរាចរណ៍មួយសន្ទុះធំ លើកំណាត់ ផ្លូវជាតិលេខ៥ មុខវត្តប៉ាលិលេយ្យ ក្នុងភូមិក្បាលស្ពាន សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ស្ត្រីដែលទិញចំ រទេះចោរនេះ មានឈ្មោះ ឆាយ ណឺយ អាយុ៥៣ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់/ ក្រុងប៉ោយប៉ែត ។ចំណែកជនរងគ្រោះ ម្ចាស់រទេះមានឈ្មោះ សឿម ទិត្យ ភេទប្រុស អាយុ ៣៧ឆ្នាំ ជាប្តី និងឈ្មោះ ស៊ីម ណូក ភេទស្រី អាយុ៣៤ឆ្នាំ ជាប្រពន្ធ ជនរងគ្រោះទាំង២នាក់នេះ រស់នៅភូមិផ្សារ កណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

ឈ្មោះ សឿម ទិត្យ និងឈ្មោះ ស៊ីម ណូក បានអះអាងថា ពួកខ្លួនបានបាត់រទេះ កាលពីយប់ ថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០១៣ វេលាម៉ោង២ទាបភ្លឺ កន្លងទៅ ខណៈដែលផ្ញើនៅក្នុងបរិវេណវត្ត ផ្សារកណ្តាល ក្រោយ ពីដឹងថា ចោរលួច លោកក៏បាននាំគ្នាដើររកដែរ តែមិនឃើញសោះ លុះដល់ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង ៤ល្ងាច ពេលលោកមកធ្វើធ្មេញ នៅហាងមួយមុខវត្តបាលិលេយ្យ ក៏ប្រទះឃើញស្រីខាងលើ កំពុងដឹកផ្លែឈើលក់ ទើបមានការឃាត់ទុក ផ្អើលឆោឡោពេញផ្លូវតែម្តង ។

ស្រ្តីឈ្មោះ ឆាយ ណឺយ វិញ បានឲ្យដឹងថា គាត់បានទិញរទេះនេះពីគេ នៅម្តុំក្រោយផ្សាររ៉ាថ្មី ក្នុងតម្លៃ ២៥០០បាត ដើម្បីដឹកផ្លែឈើលក់ ទើបតែបាន ៥ថ្ងៃទេ ។ហើយគាត់ក៏មិនដឹងថា រទេះដែលគាត់ទិញមក នេះ ចោរលួចពីគេមកលក់ឲ្យដែរ ។

ជុំវិញករណីនេះ លោក ហម ម៉ុត មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែតបានឲ្យដឹងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៣ ពិតជាមានករណីនេះកើតឡើងមែន ហើយលោកក៏បានបញ្ជាកម្លាំងក្រោម ឱវាទ ចុះទៅអន្តរា គមន៍ដែរ តែដោយម្ចាស់រទេះសុំមិនប្តឹងផ្តល់ សុំត្រឹមតែរទេះត្រឡប់ទៅវិញ និងបញ្ចប់រឿងជាមួយស្ត្រីអ្នក លក់ផ្លែឈើខាងលើព្រមព្រៀងគ្នា បញ្ហាក៏ត្រូវបានបញ្ចប់ ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]