ភ្នំពេញ៖ តារាសម្តែងនិងជា ពិធីការិនីវ័យក្មេង សាច់សខ្ចីកញ្ញា នេត សុចរិយា  ក្រោយពីឈានជើង ចូលប្រឡូកក្នុង វិស័យសិល្បៈមួយរយៈ មកនេះត្រូវបានមហាជន ស្គាល់និងមើលឃើញថា នាង ជាតារាស្រីមួយដួង ដែលមានឱកាសច្រើន ក្នុងការបង្ហាញមុខ តាមរយៈនៃការដើរ តួសម្តែងខ្សែភាពយន្ត  និងធ្វើជាពិធីការិនី តាមបណ្តាកម្មវិធី របស់ប៉ុស្តិ៍ទូរទស្សន៍ ក្នុងស្រុកមួយចំនួន។

ស្របពេលដែលការងារសិល្បៈ និង សន្ទុះនៃកេរ្តិ៍ឈ្មោះ របស់នាងកំពុងតែ បោះជំហានទៅមុខ ពីមួយថ្ងៃទៅមួយថ្ងៃ ថ្មីៗនេះក៏ស្រាប់តែមាន លេចឭព័ត៌មានមកថា កញ្ញា នេត សុចរិយា កំពុងតែរៀបចំធ្វើ គម្រោងចំណាយ លុយខ្ទង់រាប់ម៉ឺនដុល្លារ ដើម្បីបើកអាជីព រកស៊ីផ្ទាល់ខ្លួន បន្ទាប់ពីការងារ សិល្បៈនាពេល បច្ចុប្បន្ននេះ។

ផ្អែកតាមប្រភពលេចចេញ ពីរង្វង់អ្នកសិល្បៈ ដែលជិតស្និតនឹង តារាស្រីរូបនេះបាន និយាយបង្ហើប ប្រាប់គេហទំព័រLooking TODAY ថា សព្វថ្ងៃនេះតារាសម្តែងស្រី នេត សុចរិយាគឺមានគម្រោង ចំណាយលុយជាច្រើន ដើម្បីបើកហាងរកស៊ី ផ្ទាល់ខ្លួនមួយកន្លែង ក្នុងពេលខាងមុខដ៏ខ្លីនេះ។

ប្រភពខាងលើបាន និយាយបន្តថា ចំពោះគម្រោង បើកហាងថ្មីនេះគឺនាង នេត សុចរិយានឹងបើកជា ហាងលក់សំលៀកបំពាក់ បែបលក្ខណៈ យុវវ័យសម័យថ្មី ហើយតម្រូវ គ្រប់ម៉ូតបុរស-នារី។

ប្រភពដដែលនេះបន្តទៀតថា ចំពោះគម្រោងក្នុង ការបើកអាជីពផ្ទាល់ខ្លួន ខាងក្រៅនេះគឺ នេត សុចរិយា គ្រោងនឹងចំណាយ ដើមទុនមិនតិចជាងពីរ ទៅបីម៉ឺនដុល្លារនោះទេ។ចំណែកឯលុយដែល នាងគ្រោងនឹងយក ទៅចំណាយលើការ បើកហាងរកស៊ីផ្ទាល់ខ្លួន នេះមិនត្រូវបានប្រភព ខាងនេះបញ្ជាក់ឱ្យច្បាស់ ទេថាជាលុយរបស់ នាងផ្ទាល់ខ្លួនទាំងអស់ ឬមួយបានមកពី ការចូលហ៊ុនគ្នា ជាមួយអ្នកណានោះទេ។

ទាក់ទងនឹងព័ត៌មានដែល លេចឭខាងលើ នេះគេហទំព័រ Looking TODAY មិនទាន់អាចទាក់ទង ដើម្បីសុំការបំភ្លឺពីកញ្ញា នេត សុចរិយា បាននៅឡើយទេនៅ រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣នេះ ព្រោះលេខទូរស័ព្ទ របស់នាងតេចូល ប៉ុន្តែគ្មានអ្នកទទួល។ គេហទំព័រ Looking TODAY ស្វាគមន៍ជានិច្ចចំពោះ ការចេញមុខមកបកស្រាយ នៅពេលក្រោយពីសំណាក់ កញ្ញា នេត សុចរិយា ដើម្បីឱ្យមហាជន បានដឹងពីការពិត។

កញ្ញា នេត សុចរិយា បន្ទាប់ពីដាក់ខ្លួនចូល ប្រឡូកក្នុងសិល្បៈ អស់រយៈពេលប្រមាណជា ៣ឆ្នាំមកនេះត្រូបបាន គេមើលឃើញថានាង ទទួលបានការងារជា ច្រើននៅក្នុង អាជីពសិល្បៈ  ទាំងធ្វើជាពិធីការិនី ទាំងការសម្តែងភាពយន្ត និងថតចម្រៀងខារ៉ាអូខេ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]