វាពិតជាពិបាកណាស់ក្នុងការទទួល ការគោរពពីអ្នកដទៃ បុរសម្នាក់ត្រូវបានគេសើចចំអក ជាពិសេសអ្នកនៅកន្លែងធ្វើការរបស់គាត់។ គាត់បានវាយកម្ទេចទូរ ATM យ៉ាងតិច៥ក្នុងខែនេះ នៅទីក្រុង Yuhan ខេត្ដ Zhejiang គឺជា បុរសម្នាក់ដែលមានឈ្មោះ ឡេង អាយុ៣២ឆ្នាំ ដែលជាមនុស្សម្នាក់ដែលមិនសូវចូលរួមក្នុងសង្គម។ តាំងពីគាត់បានបញ្ចប់ការសិក្សានៅវិទ្យាល័យ ក្នុងឆ្នាំ២០០៤គាត់បានធ្វើការនៅ រោងចក្រអគ្គិសនីនៅក្នុងទីក្រុងរបស់គាត់រហូត មកដល់ឥឡូវគាត់បានធ្វើការងារ ដដែលនៅទីក្រុងនេះ។ គាត់ជាបុសម្នាក់ដែល ឯកោនិងមិនសូវចូលចិត្ដនិយាយជាមួយអ្នក ណាទេហើយថែមទាំងជាមនុស្សដែលកំណាញ់ និងតែងតែពាក់អាវពណ៌ប្រផេះដែលជាឯកសណ្ឋាន របស់គាត់នៅកន្លែងធ្វើការ។ ដូចនេះនៅក្នុងកែវភ្នែករបស់អ្នក នៅកន្លែងធ្វើការរបស់គាត់ គិតថាគាត់គឺជាមនុស្សដែលពិបាកនឹងនិយាយ ជាមួយនិងមើលទៅគាត់ដូចជាអ្នកសុំទាន។ ឡេងមានអារម្មណ៍ថា ខ្លួនឯងគឺជាមនុស្សដែលគេមិនឲ្យតម្លៃ នៅពេលដែលអ្នកដទៃធ្វើបែបនេះ។ ដើម្បីចង់ឲ្យអ្នកដទៃផ្ដល់តម្លៃឲ្យគាត់ គាត់បានសម្រេចចិត្ដធ្វើការងារមួយ។ នៅពេលពាក់កណ្ដាលយប់ គាត់បានជិះកង់ទៅកន្លែងទូរ ATM និងបានពាក់ថង់ប្លាស្ទិកនៅលើក្បាលរបស់គាត់ និងចាប់ផ្ដើមវាយកម្ទេចទូរ ATM ។ នៅពេលដែលប៉ូលីសធ្វើការសើុបអង្កេត បានបញ្ជាក់ឲ្យដឹងថា ប្រាក់នៅក្នុងទូរ ATM នោះមិនបានបាត់ទេ។ ហេតុការណ៍ដដែលៗ នៅតែកើតមានឡើងសឹងតែគ្រប់ទូរ ATM ។ តែទោះបីជាយ៉ាងណាក៏ដោយ ចុងក្រោយប៉ូលីសនៅតែបានចាប់ខ្លួនរបស់គាត់ បន្ទាប់ពីការស្រាវជ្រាវច្បាស់ លាស់៕

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]