យោងតាមប្រភពព័ត៌មាន ពីគេហទំព័របរទេសមួយ បានឲ្យដឹងថា ទាហានវ័យជំទង់ម្នាក់ ដែលទើបនឹងចូលខ្លួនបំរើកងទ័ព ត្រូវបាន វាយធ្វើបាប និងចាប់ស្រាតខោ បន្ទាប់ពីរូបគេ បដិសេធ មិនព្រមចេញទៅផឹកស្រា ជាមួយពួកគេ រួចមក។

ទាហានវ័យក្មេងរូបនេះ ត្រូវបានមិត្តភក្តិជាទាហាន ក្នុងជំរុំដូចគ្នា ចាប់ចង វាយធ្វើបាប និង ថតរូបទុក ដោយបង្ហាញពីរូបភាព អាក្រាត មួយកំណាត់ក្រោម របស់គេ ដោយថែមទាំងត្រូវបាន យកបំពង់ស៊ីបរបស់កាំភ្លើង មកចងភ្ជាប់នឹងប្រដាប់ភេទ របស់គេទៀតផង នៅពេលដែល រូបគេ បាននិយាយថា មិនចង់ទៅក្រៅផឹកស្រា រួចមក។ ជនរងគ្រោះ ជាទាហានរូបនេះ មានអាយុ ១៨ឆ្នាំ ត្រូវបានបញ្ជូនអោយមក បំពេញកាតព្វកិច្ចកងទ័ព នៅឯជំរុំទាហានអង់គ្លេស ក្នុងប្រទេស អាល្លឺម៉ង់ តែរូបគេ បានចាកចេញ ពីទីនោះខ្លួនឯង មកកាន់ ប្រទេសអង់គ្លេសវិញ ដោយមិនមានការ អនុញ្ញាតឡើយ ដើម្បីគេចពីការធ្វើបាប ប៉ុន្តែ រូបគេ អាចនឹងត្រូវប្រឈមនឹងការ ជាប់គុករបស់ទាហាន ផងដែរ។ ទោះជាយ៉ាងណា ករណីនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។

តើប្រិយមិត្តយល់យ៉ាងណា?





ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]