គ្រោងឆ្អឹងដាយណូស័រទាំងពីរនេះ គេបានអ្នកវិទ្យាសាស្ដ្រវិភាគឃើញថា ពួកវាងាប់ដោយសារតែការប្រយុទ្ធជាមួយគ្នា កាលពី៦៥លានឆ្នាំមុន នឹកលក់ក្នុងតម្លៃ ៩.៤លានដុល្លារ នៅខែវិច្ឆិកា ២០១៣ ខាងមុខនេះ។

នេះគឺជាហ្វូស៊ីលដ៏អស្ចារ្យមួយ ដែលអ្នកវិទ្យាសាស្ដ្រ និងអ្នកបុរាណវត្ថុវិទូរកឃើញ ព្រោះវាមានគ្រោងឆ្អឹងពីរប្រភេទ ដែលគេសន្មត់ថា ពួកវាបានប្រយុទ្ធគ្នា ហើយក៏ងាប់ទាំងពីរ។ ហ្វូស៊ីលនេះផងដែរ ត្រូវបានគេជីកពីក្រោមដី កាលពីឆ្នាំ ២០០៦ នៅរដ្ឋ Montana សហរដ្ឋអាមេរិក។ អ្នកវិទ្យាសាស្ដ្រក៏បានដឹងពីប្រភេទសត្វដាយណូស័រ ពីរប្រភេទនោះដែរ គឺ Predator និង Prey។

ឯកសាររបស់ដាយណូស័រនេះ ត្រូវបានបញ្ជូនទៅកាន់សារៈមន្ទីរជាច្រើន លើពិភពលោក ដើម្បីមកចូលរួមដេញថ្លៃ យកវាទៅដាក់នៅសារមន្ទីររបស់ពួកគេ។ ហ្វូសីលមួយនេះ នឹងអាចឲ្យមនុស្សជាច្រើនលើសកលលោក ទស្សនា។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ហ្វូស៊ីលដាយណូស័រមួយនេះ? 



កែសម្រួលដោយ អៀង

ខ្មែរឡុត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]