វីដេអូមួយខ្សែ បានបង្ហាញពីថ្វីដៃរបស់ បុរសជនជាតិចិនម្នាក់ ដោយគាត់អាចចិតផ្លែម្នាស់ បានយ៉ាងល្អ និងស្ទាត់ជំនាញ ហើយត្រូវបានអ្នកនិយមប្រើប្រាស់អ៊ីនធឺណែត នៅក្នុងប្រទេសចិន ដាក់រហ័ស្សនាមឲ្យថា “Amazing Fruit Ninja”។

វីដេអូមួយខ្សែនេះ ត្រូវបានបង្ហោះ និងចែកចាយពាសពេញ បណ្តាញទំនាក់ទំនងសង្គមនានា នៅក្នុងប្រទេសចិន ហើយបុរសជនជាតិចិនរូបនោះ ក៏ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមនានា នៅក្នុងប្រទេសចិន កោតសរសើរ និងស្ញប់ស្ញែងពីថ្វីដៃរបស់គាត់ផងដែរ។

ជាមួយគ្នានេះដែរ បុរសដែលត្រូវបានគេដាក់រហ័ស្សនាម “Amazing Fruit Ninja” រូបនោះ បានប្រើកាំបិតធំមួយក្នុងការចិត ហើយគាត់អាចចិតផ្លែម្នាស់ បានយ៉ាងល្អ និងរហ័សបំផុត ដែលក្នុងមួយផ្លែចំណាយពេលត្រឹមតែ ពី ១០ ទៅ ១៥វិនាទីតែប៉ុណ្ណោះ៕

ចង់ដឹងថាបុរសជនជាតិចិនរូបនោះ មានថ្វីដៃយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះថ្វីដៃចិតផ្លែម្នាស់នេះ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]