ចាប់តាំងពីមហាជនចាប់ផ្តើមនិយមចូលចិត្ត លេងបណ្តាញទំនាក់ទំនងសង្គមហ្វេសបុកមក គេសង្កេតឃើញកំនើននៃការផ្សព្វផ្សាយពាណិជ្ជកម្ម ដោយប្រើប្រាស់បណ្តាញទំនាក់ទំនងនេះ ហាក់ដូចជាមានសន្ទុះយ៉ាងខ្លាំងក្លា គួរឲ្យកត់សម្គាល់ ដោយក្រុមហ៊ុន វិនិយោគិន និងស្ថាប័ននានា ជាច្រើនបានចាប់ផ្តើមបង្កើត ទំព័រហ្វេសបុករបស់ខ្លួន ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងការគាំទ្ររៀងៗខ្លួន។

ក្នុងនោះ ដើម្បីទាក់ទាញប្រជាប្រិយភាព នៃទំព័រហ្វេសបុករបស់ខ្លួន ស្ថាបនិកទំព័រនិមួយៗបានរិះរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីបង្កើនសន្ទុះនៃអ្នកគាំទ្រ ហើយគេសង្កេតឃើញវិធីសាស្ត្រដែលមានប្រសិទ្ធិភាពជាងគេនោះ គឺការបង្កើតឲ្យមានការឈ្នះរង្វាន់ផ្សេងៗ តាមរយៈទំព័រហ្វេសបុកនេះ។

បើតាមម្ចាស់គណនីហ្វេសបុកឈ្មោះ Yi Yi Smile ដែលធ្លាប់ឈ្នះរង្វាន់ជាច្រើន តាមរយៈការលេងហ្វេសបុកកន្លងទៅនេះ បានបង្ហើបឲ្យខ្មែរឡូតដឹងថា គន្លឺះក្នុងការឈ្នះរង្វាន់ផ្សេងៗ តាមរយៈការលេងហ្វេសបុកគឺងាយស្រួលបំផុត។ មុនដំបូងគឺត្រូវតែមានចំនួន Friends នៅក្នុងគណនីហ្វេសបុករបស់យើង ឲ្យបានច្រើនកាន់តែល្អ ហើយក្នុងនោះគឺយើងត្រូវទំនាក់ទំនង និងជជែកកំសាន្តជាមួយពួកគេ លាយលំនឹងភាពរួសរាយ និងស្នាមញញឹមជាប្រចាំ។ ពេលនោះនៅពេលដែលមានការឈ្នះរង្វាន់ផ្សេងៗតាមរយៈទំព័រហ្វេសបុកនោះ ដំណឹងនឹងលេចលឺដល់យើងឆាប់រហ័ស ហើយយើងអាចឈ្នះរង្វាន់នោះបានដោយងាយ ដោយមានប្រិយមិត្តជាច្រើនគាំទ្រ និងជួយចុច LIKE និង Mention អោយយើងជានិច្ច។ លើសពីនេះទៅទៀត គឺយើងមិនត្រូវភ្លេចអរគុណដល់អ្នកដែលជួយយើងឲ្យឈ្នះរង្វាន់ ជាដាច់ខាត។




គួរបញ្ជាក់ផងដែរថា ការឈ្នះរង្វាន់ទាំងនោះមានច្រើនយ៉ាងដូចជា ការចូលរួមលេងល្បែងក្នុងទូរទស្សន៍ ឈ្នះរង្វាន់ទូរស័ព្ទ កំព្យូទ័រ សំបុត្រកុន និង ភេសជ្ជៈផ្សេងៗជាដើម ដែលទាំងនេះសុទ្ធសឹងតែជាផលិតផលរបស់ទំព័រហ្វេសបុកនោះ។








តើប្រិយមិត្តធ្លាប់បានឈ្នះរង្វាន់ផ្សេងៗ តាមរយៈការលេងហ្វេសបុកដែររឺទេ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]