យោងតាមប្រភពព័ត៌មាន ហាហ្វីងតុនផុស របស់អង់គ្លេស បានឲ្យដឹងថា កាលពីពេលថ្មីៗ កន្លងទៅនេះ មានការថតបាន នូវសកម្មភាព របស់វត្ថុចម្លែកម្យ៉ាង ដែលត្រូវបានអះអាងថាជា ថាសហោះ (UFO) ពីពហុកីឡាដ្ឋានកីឡា Baseball មួយកន្លែង ក្នុងប្រទេស កាណាដា។

ការប្រទះឃើញនេះ ក្នុងពេលនៃការប្រកួតកីឡា Baseball មួយ រវាងក្រុម Vancouver Canadians ជាមួយនឹង ក្រុម Everett Aquasox នៅឯពហុកីឡាដ្ឋាន Nat Bailey នៃទីក្រុង Vancouver ប្រទេសកាណាដា។ យ៉ាងណាមិញ ខណៈពេលដែលការប្រកួតកីឡា Baseball កំពុងតែចាប់ផ្តើមនោះ មានប្រិយមិត្ត អ្នកទស្សនាម្នាក់ គាត់បានប្រើកាមេរ៉ាថតទិដ្ឋភាព នៅទីនោះ ប៉ុន្តែចៃដន្យ បែរជាប្រទះភ្នែក ឃើញនូវវត្ថុអ្វីម្យ៉ាង កំពុងតែហោះអណ្តែត ដោយមានភ្លើងពណ៌ នៅជាប់លើនោះ ទៀតផង។ ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនា វីដេអូឃ្លីបខាងក្រោម ទាំងអស់គ្នា៖



តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]