កាលពីនៅតូចៗ យើងរាល់គ្នាតែងតែ យកក្រដាសមកបត់ធ្វើជាយន្ដហោះ និងសត្វចាបជាដើម ដែលមានភាពងាយស្រួល តែមានវិចិត្រករម្នាក់ បានយកក្រដាស់មកបត់ ក្លាយទៅជារូបភាពសត្វផ្សេងៗយ៉ាងអស្ចារ្យ និងមានភាពសាំញ៉ាំ។

អ្នកបត់រូបក្រដាសដ៏មានស្នាដៃម្នាក់ ជនជាតិជប៉ុនមានឈ្មោះថា Matthieu Georger បានបង្ហាញនូវស្នាដៃរបស់គាត់ តាមប្រព័ន្ធអ៊ីនធឺណេតយ៉ាងល្បី។ រូបសត្វតូចៗរបស់គាត់ មានប្រមាណជាង ១៣១រូប បានបង្ហោះទៅក្នុងគេហទំព័រ Flickr របស់គាត់។ ក្នុងឆ្នាំនេះគាត់មានបំណង យករូបរបស់គាត់ទៅដាក់តាំងពិពណ៌ នៅឯប្រទេសបារាំងទៀតផង។

សិល្បៈបទរូបក្រដាសនេះ មានដើមកំណើតមកពីប្រទេសជប៉ុន ដែលបានបង្រៀនឲ្យទៅបងប្អូន ពីមួយជំនាន់ទៅមួយជំនាន់ រហូតដល់ឆ្នាំ ១៧៩៧ ក៏បានចងក្រងជាសៀវភៅមួយ ដាក់លក់នៅក្នុងទីផ្សារ។ ក្នុងសៀវភៅនោះ បានបង្ហាញពីរបៀប នៃការធ្វើរុបក្រដាសជាច្រើនប្រភេទទៀតផង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ រូបក្រដាសទាំងអស់នេះ? សូមទស្សនារូបភាពខាងក្រោម៖























កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]