កាលពីថ្មីៗនេះ យោងតាមគេហទំព័រអន្តរជាតិមួយ បានឲ្យដឹងថា មានហេតុការណ៍ក្រឡាប់រថយន្តក្រុងមួយ នៅតំបន់ San Martin Jilotepeque ចម្ងាយប្រមាណ ៦៤គីឡូម៉ែត ពីទីក្រុងហ្គាតេម៉ាឡា បណ្តាលឲ្យមនុស្ស ៤៣នាក់បានស្លាប់ និងជាង ៤០នាក់ទៀតរងរបួស។

បើតាមអាជ្ញាធរនៅតំបន់នោះបានឲ្យដឹងថា រថយន្តក្រុងនោះបានផ្ទុកអ្នកដំណើររហូតដល់ ៩០នាក់ ដែលលើសចំនួនកំណត់ដល់ទៅ ៣០នាក់ ទើបបណ្តាលឲ្យរថយន្តក្រឡាប់ធ្លាក់ជ្រោះជម្រៅជាង ១០០ម៉ែត្រ ធ្វើឲ្យរថយន្តខូចខាតទាំងស្រុង ស្ទើរតែមើលមិនស្គាល់ទៀតផង។

គួរបញ្ជាក់ផងដែរថា ភ្លាមៗបន្ទាប់ពីកើតហេតុ គេឃើញមានក្រុមជួយសង្គ្រោះ និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿង បានអន្តរាគមន៍ជួយសង្គ្រោះយ៉ាងសកម្ម ចំណែកឯមូលហេតុដែលបណ្តាលឲ្យរថយន្តក្រុងនេះក្រឡាប់ គឺនៅមិនទាន់អាចធ្វើការសន្និដ្ឋានជាក់លាក់នៅឡើយទេ។













តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ដោយ RoMeo

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]