ការដាក់បង្ហាញជាផ្លូវការនៃទូរស័ព្ទ Samsung Galaxy Note 3 និង Samsung Galaxy Gear Smart Watch នៅទីក្រុងប៊ែកឡាំង ប្រទេសអាឡឺម៉ង់ នៅថ្ងៃទី ០៤ កញ្ញា ២០១៣  បានក្លាយទៅជាព្រឹត្តិការណ៍ លំដាប់ថ្នាក់ពិភពលោកដ៏អស្ចារ្យ ហើយ ព្រឹត្តិការណ៍នេះក៏បានបញ្ចប់ពាក្យចចាមរ៉ាម ពីប្រឌិតភាពនៃបច្ចេកវិទ្យាដ៏ទំនើបបំផុតរបស់ Samsung Galaxy Note និង ឧបករណ៍វៃឆ្លាតដែលអាចពាក់នឹងដៃបាន។

លោក JK Shin ជាប្រធាន និងនាយកប្រត្តិបត្តិនៃ ផ្នែកបច្ចេកវិទ្យា និងទំនាក់ទំនងទូរស័ព្ទដៃ របស់ក្រុមហ៊ុនសាមសុង មានប្រសាសន៍ថា៖ ការលេចរូបរាងជាលើកដំបូងនៃ Samsung Galaxy Note 3  ៥.៧ អ៊ីង ជាមួយអេក្រង់ភ្លឺច្បាស់ SuperAMOLED, 2.3 Ghz CPU, 3GB RAM,ដែលអាចផ្ទុកឯកសារបានរហូតដល់ 32 ទៅ 64GB ជាមួយកាម៉ារ៉ា ១៣ មេហ្គាភិចសែល និង 4K UHD សម្រាប់ការថតទុកជាវីដេអូ។ Samsung Galaxy Note 3 មានរាងស្តើង (៨៣ មីលីម៉ែត្រ) , ស្រាល (១៦៨ ក្រាម), មានទំហំធំជាងមុន លឿនជាងមុន និងកាន់ថ្មបានយូរជាងមុន បើធៀបនឹង Samsung Galaxy Note II ។

ចំណុចពិសេស របស់ Galaxy Note 3 គឺមានភាពច្នៃប្រឌិតខុសប្លែក ពី Galaxy ដទៃទៀត ជាមួយនឹង ប៊ិចថ្មី (S. Pen) ដែលកាន់តែវៃឆ្លាតជាងមុន និងមានការកែប្រែទ្រង់ទ្រាយកាន់តែស្អាតជាងមុន។ ប៊ិចថ្មីនេះ អាចធ្វើការជាច្រើនមុខ ដោយប្រើ air command ទៅលើ memo, scrap booker, screen write, S. Finder and Pen Window។ Pen window គឺជាវិធីដ៏ងាយស្រួលក្នុងការធ្វើឲ្យ កម្មវិធីផុសលេចឡើង ដើម្បីបញ្ជាទំហំនៃ  window ដោយគ្រាន់តែគូសពីលើជាការស្រេច។ បន្ថែមពីនេះទៀត Galaxy Note 3 គឺអាចទាញឯកសារ ឬ រូបភាព ពី Window ពីរផ្សេងគ្នាក្នុងពេលតែមួយ។

លោកបានបន្តទៀតថា ក្រោយពេលប្រកាសពីរ ទៅបី ថ្ងៃ នៃផលិតផល Galaxy Note 3 បានទទួលប្រជាប្រិយភាពយ៉ាងខ្លាំងក្លាក្រៃលែង និងមានការគាំទ្រពីអតិថិជនច្រើនចំពោះ ការរចនាថ្មីយ៉ាងស្រស់ស្អាត ជាមួយនិងការប្រើប្រាស់យ៉ាងមានប្រសិទ្ធិភាព។ ចំពោះ ផលិតផលនេះ នឹងមានលក់ក្នុងបណ្តាប្រទេស ១៤៩ ក្នុងពេលឆាប់ៗនេះ ហើយប្រសិនបើអតិថិជន ចង់ជ្រាបច្បាស់ពីរបៀបប្រើប្រាស់ និងលក្ខណៈ ពិសេស ឲ្យកាន់តែលម្អិតជាងនេះទៀត សូមចូលទៅកាន់ វេបសាយ http://www.youtube.com/watch?v=ylP4DDwXZb8

ព្រឹត្តិការណ៍ដ៏គួរឲ្រកត់សំគាល់នៅក្នុងថ្ងៃ បើកប្រអប់បង្ហាញ នោះ ក៏មានវត្តមានរបស់  Smart Watch គឺ Samsung Galaxy Gear ផងដែរ។ វាគឺជា Smart Watch ដែលមានមុខងារច្រើន ។ បច្ចេកវិទ្យា ខ្ពស់ នៃឧបករណ៍ដែលអាចពាក់បាន ដែលមានរូបរាងទាក់ទាញ , កាលីប និងទាន់ សម័យ ដែលធ្វើឲ្យយើងមានអារម្មណ៍ថារស់នៅជាមួយបចេ្ចកវិទ្យាគ្មានដែនកំណត់។ Smart Watch នេះ អាចធ្វើការតេទូរស័ព្ទ, បើកវេបសាយផ្សេងៗ និង អាចថតរូបភាពបានទៀតផង។ ឧបករណ៍នេះ គឺធ្វើការ syncs ពី Samsung smartphones   ដោយប្រើ Android software ដើម្បីធ្វើការតេទូរស័ព្ទ។ Smart Watch នេះ មាន ៦ពណ៌សម្រាប់ធ្វើការ ជ្រើសរើស និងមានអេក្រង់រាងស្តើង ប្រើ ដោយ OLED។

លោក ជា សុជាតិ ប្រធានផ្នែកទូរស័ព្ទដៃរបស់ក្រុមហ៊ុនសាមសុងសាខាថៃប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា នេះគឺជាការមកដល់ថ្មីនៃ Samsung  Galaxy Note 3 និង Galaxy Gear Smart Watch ហើយផលិតផលទាំងពីរនេះនឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី 02ខែ តុលា ក្នុងពេលឆាប់ៗនេះ។ វត្តមាននោះ នឹងធ្វើឲ្រអតិថិជនរបស់យើងទទួលនូវការប្រើប្រាស់ដូចនឹងអ្វីដែលពិភពលោកកំពុងតែ រីករាយនូវសិល្បៈដ៏អស្ចារ្យរបស់បច្ចេកវិទ្យាដែលមាននៅក្នុង Samsung  Galaxy Note 3 និង Galaxy Gear Smart Watch ។

ចាំមើលទាំងអស់គ្នា ថាតើអ្នកណាជាម្ចាស់ដំបូង របស់ Samsung  Galaxy Note 3 និង Galaxy Gear Smart watch នៅក្នុងប្រទេសកម្ពុជា?



ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]