កោះកុង ៖ ជីតាដែលជាអាណាព្យាបាល សិស្សម្នាក់ បានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច និង អង្គការសិទ្ធិមនុស្ស ដើម្បីជួយធ្វើអន្ដរាគមន៏ ក្នុងរឿង អ្នកគ្រូម្នាក់ ឈ្មោះ ឌី ណា ដែលបង្រៀន នៅសាលាមជ្ឈមណ្ឌល ដងទង បានវ៉ៃចៅ ស្រីគាត់ កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៣ បណ្តាលឲ្យ រងរបួសថ្លើមដៃ ខាងស្ដាំ និងខ្នងខាងស្តាំ ផងដែរ។

ជីតាក្មេងស្រីរងគ្រោះឈ្មោះ អ៊ុង ចានថុល បានប្រាប់មជ្ឈមណ្ឌលពត៌មាន ដើមអម្ពិលនៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះថា ចៅស្រីគាត់មានឈ្មោះ ធុន ស្រី ខួច អាយុ ១០ ឆ្នាំ ដែលរស់ក្នុងបន្ទុក់របស់គាត់ ហើយគាត់បានឱ្យទៅរៀននៅសាលា មជ្ឈមណ្ឌល ដង ទង ដែលស្ថិតនៅ ភូមិ ៣ សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទខេត្ដកោះកុង ។ ហើយការរៀនរបស់ចៅស្រីគាត់ មានរយៈពេល ២ឆ្នាំមកហើយ ដោយបង់ថ្លៃប្រាក់ឈ្នួលក្នុង ១ខែ ចំនួន ១៥០០០រៀល ។

ជីតា ឈ្មោះ អ៊ុង ចាន់ ថុល បានបន្ដថា  នៅពេលចៅស្រីគាត់មកពីសាលាវិញ បានប្រាប់គាត់ ថា អ្នកគ្រូឈ្មោះ ឌី ណា បានវ៉ៃនាង ដៃនិងផ្នែកខាងខ្នង ពេលនោះគាត់មើល  ទៅឃើញមានជាំ នៅថ្លើមដៃ និងផ្នែកខាងខ្នង ពេលនោះលោកបានឱ្យអ្នក គ្រូមកនិយាយគ្នា ដើម្បីចង់ដឹងពីមូលហេតុ តែត្រូវអ្នកគ្រូឌី ណា នោះគេចវេសមិនព្រម ទៅជួបគាត់និយាយគ្នាទេ ទើបគាត់បានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច្ច និងអង្កការជួយអន្ដរាគមន៏។

លោកជីតាបានបន្ដ ថា គាត់ពុំបានដឹងថា សាលាបង្រៀន មជ្ឈមណ្ឌល ដងទង់ មួយនេះគ្មានច្បាប់ទេ ស្មានតែគេឆ្លងកាត់មន្ទីរអប់រំរួច រាល់អស់ហើយ ទើបហ៊ានបើដល់មជ្ឈមណ្ឌល បង្រៀនសិស្ស នៅក្នុង ក្រុងបែបនេះ។ លោកតាបានបញ្ជាក់ថា អ្នកគ្រូ ឌី ណា នេះវ៉ៃចៅ ស្រីគាត់ ២ទៅ ៣ ដងហើយតែពុំ មានស្លាកស្នាម តែម្ដងនេះមានស្លាកស្នាម ហើយមិនបានមកនិយាយគ្នា ពីមូលហេតុទៀត បែរជាគេច វេសពីគាត់ទៅវិញ ។ ប្រធានការិយាល័យ អប់រំក្រៅប្រព័ន្ធ របស់មន្ទីរអប់រំខេត្ដ បានប្រាប់ភ្នាក់ងារ ដើមអម្ពិល ឱ្យដឹងនៅព្រឹក ថ្ងៃទី ១០ ខែកញ្ញា នេះថា ចំពោះ សាលាបង្រៀនមជ្ឈមណ្ឌល ដងទង់ ជាឯកជន នេះពុំមានច្បាប់ចេញពីមន្ទីរអប់រំទេ ពីព្រោះមជ្ឈមណ្ឌល មួយនេះ ធ្វើអ្វីស្រេចតែចិត្ដហើយគ្រូដែលបង្រៀននោះបានឆ្លងកាត់ សាលាគរុកោសល្យដែរឬទេ ។ មជ្ឈដ្ឋានដែលដឹងហេតុការណ៏បាននិយាយថា មជ្ឈមណ្ឌល ដងទង់ ខាងលើនេះបើកបង្រៀនមាន រយៈពេលយួរមក ហើយដោយគ្មានច្បាប់ ចុះហេតុអ្វីលោក  ង៉ែត ឡឹង ប្រធាន មន្ទីរអប់រំមិនដឹង ហើយខាងអប់រំគួរតែពិនិត្យមើលពីលោកគ្រូអ្នកគ្រូ ដែលបង្រៀននៅសាលាឯកជនផងតើបាន  ឆ្លងកាត់ គរុកោសល្យ ដែរឬអត់ ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]