ទារិកា អាយុ១៥ខែម្នាក់ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា បន្ទាប់ពីនាងបានធ្លាក់ពីបន្ទប់គេង កំពស់ ២១ម៉ែត្រ។

ទារក Shantelle Clarke ត្រូវបានក្រុមវេជ្ជបណ្ឌិតជួយសង្គ្រោះជីវិត បន្ទាប់ពីធ្លាក់ពីលើផ្ទះជាន់ទី៥ រងរបួសយ៉ាងធ្ងន់ធ្ងរ។ អ្នកស្រី Chelsea Westgate អាយុ ១៨ឆ្នាំ និងលោក Craig Clarke អាយុ២៣ឆ្នាំ ត្រូវបានស្ដីបន្ទោសពីមនុស្សជាច្រើន ដោយពួកគេខ្វះការប្រុងប្រយ័ត្ន ដាក់កូនក្នុងបន្ទប់ ដោយមិនបានបិទបង្អួច។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ទារកដ៏កម្សត់ម្នាក់នេះ ប្រហែលជាធ្លាក់កាលពីម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃសៅរិ៍ ទី៧ ខែកញ្ញា កន្លងទៅនេះ នៅ Plymouth ប្រទេសអង់គ្លេស។ យ៉ាងណមិញ គួរតែសប្បាយចិត្តព្រោះ ទារកនេះត្រូវបានជួយសង្គ្រោះ ជិវិតទាន់ពេលវេលា។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ? 



កែសម្រួលដោយ អៀង

ខ្មែរឡុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]