ប៉ូលីសបានធ្វើការ តាមប្រមាញ់ជនលាងរថយន្ដដ៏អាថ៌កំបាំងម្នាក់ ក្រោយពីមានអ្នកជិតខាង ជាច្រើនបាននាំគ្នា ទូរស័ព្ទមកប្ដឹងប៉ូលីសថា មិនដឹងជានរណានោះទេ ដែលតែងតែលាងសំអាតរថយន្ដពួកគេ ដោយមិនមានការអនុញ្ញាត។

សម្រាប់ហេតុការណ៍នេះ ត្រូវបានគេដឹងថា កើតឡើងនៅក្នុងតៃប៉ិ ដែលអ្នកលួចលាងរថយន្ដអ្នកជិតខាងនេះ ត្រូវបានប៉ូលីសចាប់ខ្លួន បានភ្លាមៗ ក្រោយពីបុរសនេះ បានធ្វើសកម្មភាព។ ជាមួយគ្នានោះ បុរសនេះបានសារភាពប្រាប់ប៉ូលីសថា ខ្លួនទទួលរងនូវជំងឺម្យ៉ាង ដែលខ្លួនមិនអាចគ្រប់គ្រង ទៅលើភាពស្រមើស្រម៉ៃ ដោយចេះតែចង់សំអាត យានយន្ដ។ យ៉ាងណាមិញ ជាចុងក្រោយ ប៉ូលីសបានធ្វើការដោះលែងបុរសនេះ ដោយមិនមានការបង់ប្រាក់ ឬជាប់ទោសអ្វីនោះទេ។

អ្វីដែលមិនគួរឲ្យជឿនោះ ក្រោយពីបុរសនេះបានចាកចេញពីស្ថានីយ៍ប៉ូលីស ស្រាប់តែបុរសនេះប្រទះឃើញថា រថយន្ដប៉ូលីស ដែលសម្រាប់ជិះយាមល្បាតនោះ កខ្វក់ជាខ្លាំង ហើយក៏ចាប់ផ្ដើមសំអាតរថយន្ដប៉ូលីសតែម្ដង។ ដោយឃើញសភាពបែបនេះ ប៉ូលីសក៏បានឲ្យប្រាក់ចំនួន ៣ ដុល្លារអាមេរិក ឲ្យបុរសនេះ និងនិយាយថា ឈប់សំអាតទៀតទៅ។

តើពិតជាទៅរួចទេ ដែលបែរជាមានជំងឺបែបនេះនោះ?



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]