កាលពីពេលថ្មីៗនេះ យើងបានប្រទះឃើញវីដេអូគ្រោះថ្នាក់ចរាចរមួយ ដែលបង្ហាញពីយុវតីពីរនាក់ ជិះម៉ូតូឆ្លងផ្លូវ ដោយមិនបានមើលឆ្វេងស្ដាំ ក៏ត្រូវបានរថយន្ដបើកតាមបណ្ដោយផ្លូវ បុកប៉ើង៤ ៥ម៉ែត្ររងរបួសធ្ងន់។

វីដេអូឃ្លីបខាងក្រោមនេះ យើងមិនដឹងពីប្រពភច្បាស់លាស់ ថានៅប្រទេសណានោះទេ តែជាប្រទេសប្រកាន់ឆ្វេង ខុសពីកម្ពុជា។ នៅក្នុងវីដេអូ យើងប្រទះឃើញថា យុវតីពីររូប បានចេញពីក្នុងផ្សារមួយ រួចហើយឡើងលើម៉ូតូ ដោយមិនបានមើលឆ្វេងស្ដាំ ពួកគេជិះឆ្លងផ្លូវយកតែម្ដង សំណាងអាក្រក់ មានរថយន្ដមួយបើកបរយ៉ាងលឿន បុកចំជនរងគ្រោះ គួរឲ្យរន្ធត់។

យ៉ាងណាមិញ ខ្មែរឡូតចង់ចែកចាយវីដេអូមួយនេះ ដើម្បីដាសតឿនដល់បងប្អូន ឲ្យមានការប្រុងប្រយ័ត្នពេលបើកបរ ជាពិសេសពេលដែលឆ្លងផ្លូវនេះឯង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ គ្រោះថ្នាក់ចរាចរមួយនេះ? សូមទស្សនាវីដេអូខាងក្រោម៖

កែសម្រួលដោយ អៀង

ខ្មែរឡុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]