ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅចូលរថយន្តកុងតឺន័រ បុកអូស ប្រហែលជា ១០ម៉ែត្រស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯម៉ូតូរងការខូចខាតយ៉ាងដំណំ ក្រោយពេលកើតហេតុ នគរបាលមូលដ្ឋាន ចុះទៅអន្តរាគមន៍ ប៉ុន្តែឃាត់បានតែរថយន្តអ្នកបើកបរគេចខ្លួនបាត់ ។ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ៣និង៣០នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ លេខ៤ ទល់មុខវិទ្យាល័យជម្ពូវ័ន្ត ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ ជិះម៉ូតូមួយគ្រឿង ម៉ាកគុបជ្រុងពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ញ-៧៨១០ ភព១ ជិះម្នាក់ឯង ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បាន ជិះប្រជែងរថយន្តមួយគ្រឿង នៅពីខាងមុខ ខណៈប្រជែងនោះ ក៏មានរថយន្តកុងតឺន័រមួយគ្រឿង ម៉ាកហ៊ី យ៉ានដាយ ពណ៌លឿងខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-4368 ដែលបើកទន្ទឹមគ្នានឹងរថយន្ត ជនរងគ្រោះ បើកប្រជែងនោះ ធ្វើឲ្យរថយន្តចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកពីក្រោយយ៉ាងពញេទំហឹង អូសប្រហែលជា ជាង១០ បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង ។

នគរបាលបានបន្តថា ជនរងគ្រោះ ពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ មានអាយុប្រហែលជាជាង៣០ឆ្នាំ រស់ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចំណែកឯ អ្នកបើកបររថយន្តវិញក៏ពុំត្រូវបានគេស្គាល់ឈ្មោះដែរ បន្ទាប់ កើតហេតុចាកចេញពីរថយន្តគេចខ្លួនបាត់ បន្សល់តែរថយន្តទុកចោល នៅនឹងកន្លែងកើតហេតុ។

នគរបានបន្តថា បន្ទាប់ពីពិនិត្យរួចហើយសពត្រូវប្រគល់ទៅឲ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី រីឯវត្ថុតាង ត្រូវប្រគល់ទៅឲ្យនគរបាលចរាចរជើងគោក រាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាម នីតិវិធី ច្បាប់ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]