មនុស្ស២នាក់ ត្រូវបានចាប់ខ្លួនដាក់ខ្នោះដៃ ត្រព័ទ្ធទៅក្រោយ បន្ទាប់ពីប្រជាពលរដ្ឋស្វាគមន៍ ដោយកណ្តាប់ដៃជើង ខណះដែលឆក់កាបូបលុយនារីម្នាក់ នៅតាមទីសាធារណៈ កាលពីរសៀលថ្ងៃច័ន្ទ៩កញ្ញា ។

ភ្នំពេញ៖ នាយប៉ុស្តិ៍នគរបាល ផ្សារដេប៉ូ១ លោក ស្តើង សារិទ្ធ បាននិយាយថា ជនសង្ស័យ២នាក់ ត្រូវចាប់ខ្លួន ក្រោយពីឆក់កាបូបប្រជាពលរដ្ឋ ហើយដួល ។ លោកបន្តរថា ខណៈដែលសមត្ថកិច្ច កំពុងល្បាត ស្រាប់តែករណីឆក់បានកើតឡើង គ្រានោះសមត្ថកិច្ច បានដេញតាមចាប់ជាប់ បន្ទាប់ពី ជនសង្ស័យបានរអិលដួលម៉ូតូ ។

អធិការនគរបាល ខណ្ឌទួលគោក លោក ហួត ចាន់យ៉ារ៉ាន់ បាននិយាយថា ក្រោយការឃាត់ ខ្លួន ជនសង្ស័យទាំង២នាក់បានបន្តិច ថ្នាំញៀនចំនួន៣កញ្ចប់ ត្រូវបានរកឃើញ នៅក្នុងហោប៉ៅ ខោ ជនសង្ស័យម្នាក់ នៅក្នុងចំណោម២នាក់ ។ ជាមួយគ្នានោះ សមត្ថកិច្ចជំនាញ ក៏បានពិសោធន៍
គ្រឿងញៀនផងដែរ រួមនិងសាកសួរ ទៅលើជនសង្ស័យបន្ថែម ។

ក្នុងចំណោមជនសង្ស័យ ២នាក់ មានម្នាក់បានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តករណី ឆក់កបូបនោះ ឡើយ ដោយខ្លួនគ្រាន់តែ ជាអ្នកបើកបរប៉ុណ្ណោះ ។ ប៉ុន្តែបើយោងទៅតាមច្បាប់ នៃព្រះរាជាណា ចក្រកម្ពុជា បានចែងថា ជនទាំងឡាយណា ដែលលួចត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ ពី៦ខែទៅ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ៦លានរៀល នេះបើយោងទៅតាមមាត្រា ៣៥៦ នៃក្រម ព្រហ្មទណ្ឌ ។

យោងតាមរបាយការណ៍ របស់នគរបាល ខណ្ឌទួលគោក បានបង្ហាញកាលពីថ្ងៃចន្ទថា ជនសង្ស័យ ឈ្មោះ វង្ស នាង វ័យ ៣៧ឆ្នាំ រស់នៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក និងជនសង្ស័យ ប៊ុន សុជាតិ វ័យ ១៨ឆ្នាំ រស់នៅសង្កាត់ជាមួយគ្នា ត្រូវបានចាប់ខ្លួន កាលពីម៉ោង ១សៀល ថ្ងៃចន្ទ ទី៩ ខែកញ្ញា នៅទីសាធារណៈ តាមបណ្តោយផ្លូវ ១៥៦ សង្កាត់ផ្សារដេប៉ូ១ នៅខាងកើតស្តុបទេពផន ប្រមាណជាង ៤០០ម៉ែត្រ ។

របាយការណ៍ដដែល បានសរសេរបន្តថា ខណៈដែលនារីរងគ្រោះ ជា សក្កណា វ័យ ២៧ឆ្នាំ រស់នៅ សង្កាត់វាលវង់ ខណ្ឌ៧មករា កំពុងជិះម៉ូតូស្កុបពី ឆ្ពោះទៅធ្វើការ ស្រាប់តែត្រូវជនសង្ស័យ ឆក់កាបូប
ប៉ុន្តែឆក់មិនបានសម្រេច នេះដោយសារតែជនសង្ស័យដួលម៉ូតូ និងត្រូវសមត្ថកិច្ចចាប់ខ្លួន៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]