ខេត្តមណ្ឌលគិរី ៖ រថយន្ត ១គ្រឿង របស់អ្នកកាសែតសង្គម និងកីឡា ឈ្មោះ អ៊ិត ប៊ុណ្ណា អាយុជាង ៤០ឆ្នាំ ត្រូវបានជនមិនស្គាល់មុខបាញ់រះចំនួន ៥គ្រាប់ កាលពីវេលាម៉ោង ៤យប់ ទៀបភ្លឺចូលថ្ងៃទី១០ កញ្ញា ២០១៣ ស្ថិតនៅចំណុចភូមិស្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខណៈដែលអ្នកកាសែតរូបនោះ បានព្យាយាមបើកដេញតាមរថយន្តដឹកឈើ ១គ្រឿង ស្រាប់តែមកដល់ចំណុចខាងលើ ក៏ត្រូវជនមិនស្គាល់មុខបាញ់ប្រហារតែម្តង ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនមិនស្គាល់មុខស្លៀកពាក់ជាទាហាន ខោប៉ារ៉ា បាញ់រះទៅលើរថយន្តរបស់អ្នក កាសែតសង្គម និងកីឡា ចំនួន ៥គ្រាប់ តែត្រូវចំតែ ១គ្រាប់ ប៉ុណ្ណោះ ត្រង់ទ្វាររថយន្តខាងក្រោយផ្នែកខាងស្តាំ ភ្លាមៗ រូបគាត់ក៏បើករថយន្តគេចខ្លួន ។ បច្ចុប្បន្ន អ្នកកាសែតរូបនោះ កំពុងរៀបចំដាក់ពាក្យបណ្តឹង ៕

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]