អាមេរិក៖ យោងតាមប្រភពព័ត៌មាន បរទេសមួយ បានឲ្យដឹងថា បុរសអាយុ ៤៣ឆ្នាំម្នាក់ ជាអតីតទ័ពម៉ារីន ត្រូវបានយុវជនមួយក្រុម មានអាយុ ២០ឆ្នាំ បាននាំគ្នាព្រួតវាយ ទៅលើរូបគាត់ យ៉ាងចាស់ដៃ បណ្តាលអោយរងរបួស ជាទម្ងន់ ព្រោះតែគាត់ បានចូលទៅជួយដល់ ក្មេងជំទង់ម្នាក់ ពីការធ្វើបាបរបស់ពួកគេ។

លោក Wen Jones បានទទួលរងរបួស នៅលើផ្ទៃមុខ យ៉ាងធ្ងន់ធ្ងរ ដោយសារតែត្រូវ យុវជនស្ទាវ មួយក្រុម មានគ្នា ៣នាក់ ព្រួតគ្នា វាយដំ រហូតទាល់តែគាត់ បាត់បង់ស្មារតី។ តាមការបំភ្លឺរបស់គាត់ បានឲ្យដឹងថា នៅពេលនោះ គាត់ពិតជាមិនអាច ឈរអោបដៃមើល ការធ្វើបាបរបស់ពួកគេ ទៅលើក្មេងប្រុស ជំទង់ម្នាក់នោះ បានទេ ហេតុនេះហើយ ទើបបានជា គាត់ចូលទៅរារាំងសកម្មភាព របស់ពួកគេ ដែលជាហេតុ នាំអោយ ជនល្មើស ដែលជាយុវជន ទាំង៣នាក់នោះ បង្វែរមកវាយលើ រូបគាត់តែម្តង។ យ៉ាងណាមិញ នេះជាសកម្មភាព រើសអើងពូជសាសន៍មួយផងដែរ ព្រោះតែ ក្មេងប្រុសជំទង់នោះ ជាជនជាតិស្បែកខ្មៅ បើតាមការលើកឡើង របស់ឪពុកក្មេងប្រុសរូបនេះ។ ទោះជាយ៉ាងណា ជនល្មើសទាំង៣នាក់ ត្រូវបានប៉ូលីស ចាប់ខ្លួនផងដែរ។

តើប្រិយមិត្តយល់យ៉ាងណា ចំពោះករណីនេះ?









ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]