បើប្រិយមិត្តចូលចិត្តផឹកនូវទឹកក្រឡុងផ្លែឈើ (smoothie) ជារៀងរាល់ថ្ងៃ អ្នកប្រហែលជាត្រូវចំណាយប្រាក់ យ៉ាងហោចណាស់ ៣ ទៅ ៥ដុល្លារ ក្នុងមួយថ្ងៃ។ បើអ្នកចង់សន្សំប្រាក់ ពីការចំណាយនេះ អ្នកអាចធ្វើវាដោយខ្លួនឯងបាន។

ថ្ងៃនេះខ្មែរឡូត បាននាំមកនូវវិធីធ្វើ ទឹកក្រុឡុងផ្លែឈើ (smoothie) ចំនួន ៦មុខមកជូនប្រិយមិត្ត។ ទឹកក្រុឡុងទាំង៧មុខនេះ ផ្ដល់សុខភាពល្អដល់រាង្គកាយរបស់អស់លោកអ្នក និងមានរសជាតិឆ្ងាញ់ពិសារ ហើយលោកអ្នកក៏អាចយកវា ទៅផឹកតាមខ្លួនបានផងដែរ គ្រាន់តែត្រូវការម៉ាស៊ីនក្រឡុងផ្លែឈើមួយ និងគ្រឿងផ្សំធម្មតា៤ ៥មុខប៉ុណ្ណោះ។

សូមអាននូវវិធីធ្វើទឹកក្រឡុងផ្លែឈើ (Smoothie) ទាំង៦ខាងក្រោម៖

១. Passion Pineapple Smoothie : ជួយរំលាយអាហារ ប៉ូវឆ្អឹង និងជួយផ្សះរបួស

វិធីធ្វើ៖ ផ្លៃ Passion ១/២កែវ, ផ្លែម្នាស់ ១កែវ និងទឹកកកឈូស១កែវ ក្រឡុងចូលគ្នា។

២. Mango Banana Cream : ជួយការពារបេះដូង ព្យាបាលជំងឺក្អក ប៉ូវឆ្អឹង

វិធីធ្វើ៖ ផ្លែស្វាយទំមួយផ្លែ តែកុំឲ្យទំពេក, ចេកទំមួយផ្លែ ហាន់កង់ៗ, ខ្ទិះដូង កន្លះកែវ, ទឹកដោះគោឆៅកន្លះកែវ និងទឹកសារូរ ១/៤ ស្លាបព្រាកាហ្វេ ដាក់ក្រឡុកចូលគ្នា។

៣. Tropical Strawberry : ជំនួយភ្នែក និងបំបាត់ស្នាមជ្រួញ

វិធីធ្វើ៖ ទឹកកកដុំ ៨ ទៅ ១០ដុំ, ផ្លែ Strawberry ១កែវកន្លះ, ផ្លែម្នាស់ចំនិត១កែវ, ទឹកដោះគោឆៅកន្លះកែវ, ទឹកដោះគោជូរ ១កែវកន្លះ, ស្ករ ២ស្លាបព្រាបាយ និងទឹកកកឈូស១កែវ ដាក់ក្រឡុកចូលគ្នា។

៤. Orange Dream : ជួយថែរក្សាស្បែកឲ្យភ្លឺថ្លា បញ្ចុះកំរិតកាឡូរី

វិធីធ្វើ៖ ទឹកដោះគោឆៅ១កែវ, ទឹកសុទ្ធ១កែវ, ទឹកក្រូចច្របាច់១កែវ, ទឹកកកដុំ និង១២ដុំ ក្រឡុងបញ្ចូលគ្នា។

៥. Cantaloupe-Banana : ជួយឲ្យភ្នែកមើលច្បាស់ ជំនួយចរន្តឈាមឲ្យដើរស្រួល និងជំនួយដល់ប្រព័ន្ធការពាររាង្គកាយ

វិធីធ្វើ៖ ផ្លែចេក១ផ្លែ, ត្រសក់ស្រូវ ១/៤ដុំនៃចេក, ទឹកដោះគោជូរកន្លះកែវ ស្ករ២ស្លាបព្រាបាយ, ទឹកក្រូចច្របាច់១កែវកន្លះ និង ទឹកឃ្មុំ២ស្លាបព្រាកាហ្វេ ក្រឡុងបញ្ចូលគ្នា។

៦. Honeydew-Kiwifruit Smoothie : ជំនួយបេះដូង ជំនួយធ្មេញ និងប៉ូវឆ្អឹង

វិធីធ្វើ៖ ផ្លែត្រសក់ស្រូវ២ដុំ, ផ្លែប៉ោម១ផ្លែ, ផ្លែគីវី១ផ្លែ, ស្ករ២ ទៅ៣ស្លាបព្រាបាយ, ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ និងទឹកកក១ដុំ ក្រឡុងបញ្ចូលគ្នា។



តើប្រិយមិត្តយល់យ៉ាងណាចំពោះ ទឹកផ្លែឈើទាំង ៦មុខខាងលើនេះ? បើមានពេលទំនេរអាចសាកធ្វើនៅផ្ទះបាន។

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]