ភ្នំពេញ ៖ បុរសជនជាតិវៀតណាម ២ នាក់ បានរងរបួស ទាំងសង្ខាង ក្រោយពីពួកគេ មានទំនាស់ជាមួយ គ្នា រហូតដល់ប្រើ អំពើហិង្សា ដោយភាគីម្ខាង ទាញកាំបិត យកមកចាក់ និងភាគីម្ខាងទៀត ទាញម្ជុលដេរ ស្បែកជើង យកមកចាក់ត្រូវបានសមត្ថកិច្ច ចុះទៅជួយអន្ដរាគមន៍ ហើយនាំពួកគេ ទាំង២នាក់ យកទៅ ព្យាបាលរបួសសិន ទើបដោះស្រាយតាមក្រោយ ។

ហេតុការណ៍កាប់ និងចាក់គ្នារវាងបុរស ជនជាតិវៀតណាម មុខរបរដេរស្បែកជើងខាងលើនេះ បានបង្កឱ្យ មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣ កន្លងទៅនៅ ជាប់របងវត្ដព្រះពុទ្ធមានបុណ្យ ទិសខាងត្បូងក្នុងខណ្ឌ៧មករា ។

យោងតាមមន្ដ្រីនគរបាលព្រហ្មទណ្ឌខណ្ឌ ៧មករា បានឱ្យដឹងថា ពួកគេទាំង២នាក់ ម្នាក់ឈ្មោះ ង្វៀង កុក ថាញ់ ហៅ សុខ តារា អាយុ ២៤ឆ្នាំ មុខរបរ ជាជាងដេរស្បែក ជើង និងភាគីម្ខាងទៀត ឈ្មោះ ង្វៀង យ៉ាំង ស៊ឺង អាយុ ៣៤ឆ្នាំ ក៏ជាអ្នកដេរស្បែកជើង នៅក្បែរគ្នា ។

បើតាមមន្ដ្រីនគរបាល នៅពេលដែលពួក គេកំពុងរកស៊ីនៅជិតគ្នានោះ ក៏ឆ្លើយឆ្លង ពាក្យសំដីដាក់គ្នា ទៅវិញទៅមករហូតដល់ បង្កើតជាជម្លោះ ហើយឈានទៅដល់ការ ប្រើអំពើហិង្សាដាក់គ្នាតែម្ដង ។ ការ ប្រើអំ ពើហិង្សានេះបានផ្ដើមឡើង នៅពេលដែល ភាគីម្ខាងឈ្មោះ ង្វៀង យ៉ាំងស៊ឺង បានទាញកាំបិតកាប់ ដៃរបស់ ង្វៀង កុកថាញ់ បណ្ដាលឱ្យរងរបួស ហើយភ្លាមៗនោះ ង្វៀង កុកថាញ់ ក៏បានដក់ម្ជុលដេរស្បែក ជើងចាក់ទៅលើភាគីទំនាស់ ធ្វើឱ្យរងរបួសទាំងអស់គ្នា ។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងទៀតថា ក្រោយពីមានករណី ឈ្លោះប្រកែករហូត ប្រើអំពើហិង្សាដាក់គ្នា រវាងពួកគេទាំង ២ នាក់ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងកម្លាំង នគរបាលព្រហ្មទណ្ឌ ខណ្ឌ ៧មករា ដឹកនាំ ដោយលោក រស់ ស៊ីណេ បានចុះទៅជួយអន្ដ រាគមន៍ ហើយឃាត់ខ្លួនពួកគេទាំង២នាក់ យកទៅព្យាបាល រួចហើយធ្វើការសួរនាំ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។យ៉ាងណា ក៏ដោយ ក្រោយពីការសួរនាំរួចមក សមត្ថកិច្ចបានឱ្យពួកគេទាំង ២នាក់ ធ្វើកិច្ចសន្យា ដោយមិនឱ្យបង្កអំពើហិង្សា និងឈ្លោះ ប្រកែកគ្នាលើក ក្រោយទៀតឡើយ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]