ហេតុការណ៍មួយបានធ្វើឲ្យកក្រើកយ៉ាងខ្លាំង នូវសារព័ត៌មានអន្តរជាតិជាច្រើន ដោយសារតែសត្វឆ្មារមួយក្បាល ធ្លាក់ពីលើអគាររហូតដល់១១ជាន់ ប៉ុន្តែមិនស្លាប់ ដោយរងរបួសស្រាលតែប៉ុណ្ណោះ។

យោងតាមម្ចាស់សត្វឆ្មារ Stephanie Gustafson បានឲ្យដឹងថា សត្វឆ្មារនេះមានឈ្មោះថា វ៉ាសាប៊ី ទើបតែមានអាយុពីរឆ្នាំតែប៉ុណ្ណោះ ឯមូលហេតុដែលបណ្តាលឲ្យវាធ្លាក់ពីលើអគារនោះ គឺមកពីវ៉ាសាប៊ីដេញខាំសត្វមូស ដែលកំពុងហើរ រួចក៏ច្រឡំដេញរហូតដល់ទ្វារបង្អួច ធ្លាក់ទៅក្រោមគួរឲ្យរន្ធត់។

Stephanie បានបន្តទៀតថា ពេលនាងទៅដល់ជាន់ក្រោមឃើញ ឆ្មាររបស់នាងប្រឡាក់ទៅដោយឈាម ប៉ុន្តែឆ្លងកាត់ការវះកាត់ប្រមាណជាមួយម៉ោង សត្វឆ្មាររបស់នាងគ្រាន់តែត្រូវរបួសបាក់ឆ្អឹងជើងបន្តិចបន្តួចតែប៉ុណ្ណោះ។





តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]