មនុស្សមួយចំនួន នាពេលបច្ចុប្បន្ននេះ ហាក់ដូចជា ខ្វះភាពអត់អោនអោយគ្នា និង តែងតែបង្កជម្លោះ រហូតមានការប្រើអំពើហឹង្សា ដាក់គ្នាទៅវិញទៅមក។

ជាក់ស្តែង បុរស២នាក់ ប្រហែលជាមានការទើសទាល់គ្នា លើការបើកបរ ក៏មិនដឹង បានចុះពីលើឡាន រួចតំឡើងសរសៃ ក ដាក់គ្នា រហូតឈានដល់ មានការ ប្រើកម្លាំងបាយតែម្តង។ យ៉ាងណាមិញ ហេតុការណ៍វាយតប់គ្នានេះ បានកើតឡើង ក្នុងទីក្រុង ប៉េកាំង ប្រទេសចិន ហើយត្រូវបានអ្នកដំណើរតាមផ្លូវ ថតបាន បង្ហាញពីបុរស២នាក់ បានវាយតប់គ្នា នៅលើផ្លូវមួយកន្លែង ដែលកំពុងតែ មានការស្ទះចរាចរ យ៉ាងកកកុញ។

ទោះជាយ៉ាងណា នេះជាសកម្មភាពមួយ ដែលមិនគួរគប្បីកើតមាន នៅក្នុងសង្គមនោះទេ គួរតែមានការចេះអត់អោន អធ្យាស្រ័យ អោយគ្នាទៅវិញទៅមក និង ដោះស្រាយ ដោយសន្តិវិធី។

តើប្រិយមិត្តយល់យ៉ាងណា? សូមទស្សនាវីដេអូឃ្លីបខាងក្រោម៖





ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]