យោងតាមសារព័ត៌មាន bbcnews បានឲ្យដឹងថា យន្តហោះនៃក្រុមហ៊ុនអាកាសចរ របស់ប្រទេសថៃមួយគ្រឿង បានជួបគ្រោះថ្នាក់រអិលធ្លាក់ពីលើផ្លូវ ខណៈពេលកំពុងចុះចត បណ្តាលឲ្យអ្នកដំណើរចំនួន ១៤នាក់រងរបួស និងអ្នកដំណើរផ្សេងទៀត ភ័យតក់ស្លុតយ៉ាងខ្លាំង។

ហេតុការណ៏នេះបានកើតឡើង ខណៈពេលដែលយន្តហោះប្រភេទ “A330-300” ដែលធ្វើដំណើរត្រលប់ពីទីក្រុង Guangzhou មកចុះចតនៅប្រលានយន្តហោះ “Suvarnabhumi Airport” របស់ប្រទេសថៃវិញ ក៏បានជួបគ្រោះថ្នាក់រអិលធ្លាក់ពីលើផ្លូវនេះតែម្តង។

ប្រភពដដែលបានបន្តទៀតថា គ្រោះថ្នាក់នេះបានកើតឡើង ដោយសារតែមានបញ្ហាហ្គារ ខណៈពេលកំពុងចុះចត ទើបបណ្តាលឲ្យរអិលថ្នាក់ផ្លូវបែបនេះ។ ទោះបីជាយ៉ាងនេះក៏ដោយ អ្នកដំណើរទាំងអស់ បានជិះក្តាររំអិលអាសន្ន ដើម្បីចុះពីយន្តហោះ ក្រោយមានហេតុការណ៏នេះកើតឡើង។

គួរបញ្ជាក់ផងដែរថា នៅពេលកើតហេតុ មានអ្នកដំណើរចំនួន ២៨៨នាក់ និងក្រុមការងារនៅលើយន្តហោះ ចំនួន ១៤នាក់ ស្ថិតក្នុងយន្តហោះមួយគ្រឿងនោះ ហើយអ្នកដំណើរចំនួន ១៤នាក់បានរងរបួស និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]