ពីមុននរណាមិនច្រលំ ស្មានតែប្រុស បើតារាស្រី៤ តែងខ្លួនរបៀបTop Boyបែបនេះ

//s9.kh1.co/13/13b63f8b178447c93b882739ba051263ddfef345.png
តារា & កម្សាន្ដ

 ១៥-កុម្ភៈ-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

មិនច្រលំទើបចម្លែក ក្រោយឃើញតារាស្រី៤រូបនេះ តែខ្លួនរបៀបTop Boyបែបនេះ មើលមួយភ្លែតស្មានតែប្រុស

តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកលេងបណ្តាញសង្គមជាច្រើននាក់ បានផ្ទុះការចាប់អារម្មណ៍និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញរូបថតមួយសន្លឹកដែលបានបង្ហាញពីសម្រស់របស់តារាស្រីបួនរូបគឺអ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង កែវពេជ្រពិសី អ្នកនាងនឿន ចាន់ធឿន និងអ្នកនាង សុឹមសូលីកា នៅក្នុងពេលសម្តែងរឿងភាគរួមគ្នាមួយមានចំណងជើងថា ប្តីល្អ កាលពីជាង១០ឆ្នាំមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅក្នុងរូបថតមួយសន្លឹកនោះ គេសង្កេតឃើញតារាស្រីទាំងបួនរូបនោះ ពាក់សម្លៀកបំពាក់បុរស កាត់សក់ត្រឹមត្រចៀក ទ្រនុយពាក់ខ្សែក្រវ៉ាត់ ដែលមើលមួយឃើញទៅស្មានតែប្រុសឬTop Boy តែម្តង។

ប៉ុន្តែទោះជាយ៉ាងណានេះគ្រាន់តែជារូបថតអនុស្សាវរិ័យរួមគ្នាក្នុងការសម្តែងរឿងតែប៉ុណ្ណោះ ខណ:ដែលពេលបច្ចុប្បន្ននេះ តារាស្រីទាំងបួនរូបនេះខ្លះរៀបការ និងមានកូនរួចទៅហើយ៕

ចង់ឃើញកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អ្នកនាង ឱក សុគន្ធកញ្ញា
អ្នកនាង ឱក សុគន្ធកញ្ញា
អ្នកនាង សុឹមសូលីកា 
អ្នកនាង សុឹមសូលីកា 
អ្នកនាង កែវពេជ្រពិសី
អ្នកនាង កែវពេជ្រពិសី
 អ្នកនាងនឿន ចាន់ធឿន
 អ្នកនាងនឿន ចាន់ធឿន
រូបថតជុំគ្នា
រូបថតជុំគ្នា
ឱក សុគន្ធកញ្ញាស៊ឹម សូលីកាកែវ ពេជ្រពិសី
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T