ព្រឹត្តិការណ៍ដណ្តើមពានរង្វាន់ US Open បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រហើយ ដោយការប្រកួតតំណក់ទឹកចុងក្រោយ ស៊ីសាច់ហុចឈាមរវាង កីឡាករលំដាប់លេខ២ពិភពលោករបស់អេស៉្បាញ Rafael Nadal នឹងប្រកួតជាមួយ កីឡាករលំដាប់លេខ១ របស់សែប៊ី Novak Djokovic នៅពហុកីឡាដ្ឋាន Flushing Meadows ទីក្រុងញូវយ៉ក នាវេលាម៉ោង ៤យប់រំលងអាធ្រាត ថ្ងៃទី ១០ ខែកញ្ញា ខាងមុខនេះ។

ក្នុងនោះ មុននឹងឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះ គឺ កីឡាករ Rafael Nadal បានយកឈ្នះទៅលើកីឡាករ Richard Gasquet ដោយលទ្ធផល ៦-៤ ៧-៦ និង ៦-២ ចំណែកឯកីឡាករ Novak Djokovic វិញគឺយកឈ្នះដោយលំបាកទៅលើកីឡាករស្វីស Stanislas Wawrinka ដោយលទ្ធផល ២-៦ ៧-៦ ៣-៦ ៦-៣ ៦-៤។

គួរបញ្ជាក់ផងដែរថា នេះជាជំនួបលើកទី ៣៧ហើយ រវាងកីឡាករទាំងពីរ ហើយក៏ជាលើកទី ៦ដែលអ្នកទាំងពីរជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ US Open នេះដែរ។




តើប្រិយមិត្តយល់ថា នរណាជាអ្នកគ្រងតំណែងជើងឯកពានរង្វាន់ US Open នេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]