ពុទ្ធោ បាត់មុខយូរ អាន វិសាល ចេញមកទម្លាយពីប្រវត្តិតស៊ូ ស្តាប់ហើយចង់ហូរទឹកភ្នែក (មានវីដេអូ)

//s9.kh1.co/ee/ee3e985c6c0c49454ce8b15611b64e73d1314d49.png
តារា & កម្សាន្ដ

 ១២-កុម្ភៈ-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

អាណិតណាស់ បាត់មុខយូរស្រាប់តែតារាចម្រៀង អាន វិសាល ចេញមកទម្លាយពីប្រវត្តិតស៊ូ ស្តាប់ហើយចង់ហូរទឹកភ្នែកតែម្តង

តារាកម្សាន្ត៖ ជាការពិតហាក់ឃ្លាតចាកឆ្ងាយចេញពីវិស័យសិល្ប:អស់រយ:ពេលជាយូរឆ្នាំ​ កាលពីពេលថ្មីៗកន្លងទៅនេះ ម្ចាស់បទផ្តើមស្រលាញ់ ផ្តើមអស់សង្ឃឹម លោកអាន វិសាល បានសាងភាពភ្ញាក់ផ្អើលជាខ្លាំង ដល់ហ្វេនៗដែលជាអ្នកនិយមគាំទ្រលោក ក្រោយពេលដែលតារាចម្រៀងប្រុសសម្លេងផ្អែមរូបនេះ ចេញមុខមកទម្លាយពីប្រវត្តិជីវិតពិតក្រោយបាត់មុខពីវិស័យសិល្ប:។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងនៅក្នុងកិច្ចសម្ភាសន៍នោះ លោកអាន វិសាល បាននិយាយរៀបរាប់ពីជីវិតកម្សត់តស៊ូរស់នៅផ្ទះជួលរបស់លោក ក្រោយពេលឃ្លាតចាកឆ្ងាយពីវិស័យសិល្ប: និងប្រាប់ពីជីវភាពក្នុងកំឡុងពេលកូវីដយ៉ាងដូច្នេះថា៖

នៅក្នុងកំឡុងកូវីដហ្នឹងខ្ញុំបង្ហោះម្ហូប ហើយមានប្អូនប្រុសម្នាក់ខមិនសួរ ហើយកាលពីពេលមុនហ្នឹងខ្ញុំអត់មានទូរស័ព្ទប្រើទេ សួរថាបងៗឯងធ្វើលក់មែន ហ្នឹងហើយធ្វើលក់ឲ្យគេ ទឹកគ្រឿងមួយឈុតហ្នឹងបាន៣មុឺន.... បន្ទាប់មកខ្ញុំក៏ជិះកាត់ផ្សារបឹងព្រលិតឃើញគេលក់ត្រី ហើយនិយាយឲ្យអស់ទៅពេលហ្នឹងខ្ញុំក៏សុំទិញត្រីយកទៅលក់ត រួចមកក៏ប្រលាក់លក់ត្រីខ្លួនឯង រួចក៏បែកគំនិតលក់ម្ហូបខ្មែរដល់ខ្ញុំមានហាងមកដល់សព្វថ្ងៃ...

លោក អាន វិសាល

គួររំលឹកផងដែរថា លោកអាន វិសាល គឺជាអតីតតារាចម្រៀងដ៏ល្បីឈ្មោះមួយរូប គឺជាអតីតតារាចម្រៀងប្រចាំផលិតកម្មនាគរាជ និងទទួលបានប្រជាប្រិយភាព​ ព្រមទាំងមានភាពល្បីល្បាញខ្លាំងពេលលោកច្រៀងបទ«ទឹកភ្នែកខ្ទើយ» ដែលគេនៅចាំមកទល់នឹងសព្វថ្ងៃ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

លោក អាន វិសាល
លោក អាន វិសាល
លោក អាន វិសាល
លោក អាន វិសាល
លោក អាន វិសាល
លោក អាន វិសាល
លោក អាន វិសាល ម្ចាស់បទទឹកភ្នែកខ្ទើយ
លោក អាន វិសាល ម្ចាស់បទទឹកភ្នែកខ្ទើយ
លោក អាន វិសាល រៀបរាប់ពីជីវិតពិត
លោក អាន វិសាល រៀបរាប់ពីជីវិតពិត
វីដេអូ
អាន វិសាល
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T