រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​សន្លប់​ស្តូក​ស្តឹង​ ខណៈ​ពេល​ស្រវឹង​​ស្រា​ជិះ​ម៉ូតូ​​រេ​ពេញ​ផ្លូវ​ទៅ​បុក​​សំបក​កង់​​ឡាន​ដែល​ គេ​ដាក់​ដី​ដាំ​ផ្កា​​នៅពី​មុខ​ផ្ទះ​ បណ្តាល​ឱ្យ​ដួល​កាលពី​វេលាម៉ោង​​៩​និង​១០​នាទី​​យប់​ថ្ងៃទី​២៥ ​មេសា នៅលើ​កំណាត់​ផ្លូវ​លេខ​​៥៩២ ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​​ចំការ​មន។

​​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើតហេតុ​​បាន​ឱ្យ​ដឹង​ថា ​ជន​រងគ្រោះ​​ជិះ​ម៉ូតូ​​ស្មាស​ ពណ៌ខ្មៅ ​តាម​ផ្លូវ​លេខ​​៥៩២ ​ក្នុង​ទិស​ដៅ​ពី​កើត​​ទៅ​លិច​ ដោយ​ជិះ​រេ​ពេញ​ផ្លូវ​ក្នុង​សភាព​​ស្រវឹង​​ទ្រេត​ទ្រោត ។ ខណៈ​ពេល​​មក​ដល់ចំណុច​កើតហេតុ​​​ស្រាប់តែ​ជ្រុល​​ទៅ​បុក​សំបក​កង់​ឡាន​ដែល​ គេ​​ដាក់​ដី​ដាំ​ផ្កា​នៅ​ពី​មុខ​ផ្ទះ​ដួល​សន្លប់​ស្តូក​ស្តឹងតែម្តង​ ។

ក្រោយ​ពេល​កើតហេតុ​ជន​រងគ្រោះ​ត្រូវ​បាន​គេ​ដឹកទៅ​ សង្គ្រោះ​នៅ​គ្លី​និក​ឯក​ជនមួយ ។ ​ចំណែក​ម៉ូតូ​​ត្រូវ​សមត្ថ​កិច្ច​​យក​ទៅរក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋ​បាល​​ សង្កាត់​បឹង​កក់​ទី​២ ៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]