​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​​​ ៖​ ម៉ូតូ​​១​គ្រឿង​​ជិះ​គ្នា​​​២នាក់​​បាន​បើក​វ៉ា​រថយន្ត​ដោយ​​ខ្វះ​​ការ​ ប្រុង​ប្រយ័ត្ន​​​មិន​​មើល​​ឧបសគ្គ​​នៅ​​ខាងមុខ​​​ក៏​ត្រូវ​​​​រថយន្ត​​​បើក ​បរ​​​​ក្នុងទិស​ដៅ​​​បញ្ច្រាស​​​​គ្នា​​​បុក ពេញទំហឹង​​​ បណ្តាល​​ឱ្យ​​រង​​របួស​ធ្ងន់​​ម្នាក់​​​​ និង​ស្រាលម្នាក់​ កាល​​ពី​​​វេលាម៉ោង​​​​៤និង​​​​១០នាទី​​រសៀល​​ថ្ងៃទី​​​​២៤ មេសា នៅ​តាម​​បណ្តោយ​​​ផ្លូវ ជាតិ​​លេខ​​៥ ស្ថិត​ក្នុងភូមិ​​ធំ​ថ្មី ឃុំ​អូ​រប្រាសាទ​ ស្រុក​មង្គល​បុរី​​ ។

លោក​វរ​សេនីយ៍​ត្រី​យ៉ត សុផល អធិការ​​នគរបាល​​ស្រុក​មង្គល​បុរី​​បាន​​ឱ្យដឹង​ថា​ ជន​រង​​គ្រោះ​​​​​​ក្នុង​​ឧប្បត្តិហេតុ​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​​នេះ​​​​​ ឈ្មោះ​​ហ្វ្រាំង​ សុផាណា ភេទប្រុស​ អាយុ​​​២៥​ឆ្នាំ រស់​នៅភូមិ​រហាត់​ទឹក​​ ឃុំ​រហាត់ទឹក​ ស្រុក​មង្គល​បុរី ខេត្ត​បន្ទាយមានជ័យ ជាអ្នក​បើក​​​​ម៉ូតូ​​​ម៉ាក​ហុងដា​​វ៉េវ​​ ស៊េរី​​​២០០៧ ​​ឌុប​ឈ្មោះ ​ហាច តត ភេទប្រុស​​​​ អាយុ​​​១៩ឆ្នាំ រស់​នៅភូមិ​​​​ជាមួយ​គ្នា​​ ។ ចំណែក​រថយន្ត​​​ដែល​បើក​​បុក​នោះ ​ម៉ាក​នី​​ស្សាន់​​​ ពណ៌ស​​ ក្រោយ​​ពេល​កើត​ហេតុ​​ បាន​បើក​រត់​គេ​ច​បាត់​ស្រមោល​ ។​

លោក​អធិការ​​នគរបាល​​​ស្រុក​បាន​បន្ត​ថា កត្តា​​ដែលបង្ក​​​​ឱ្យកើត​មានគ្រោះ​ថ្នាក់​​នេះ​ គឺ​​អ្ន​ក​​​ជិះ​​​ម៉ូតូ​​បានបើក​វ៉ា​​​​​​រថយន្ត​​​មួយគ្រឿង​​​ក្នុង​ល្បឿន ​លឿន​​ មិន​បាន​ប្រុង​ប្រយ័ត្ន​​​ពី​​ឧបសគ្គខាង​មុខ​ក៏ត្រូវ​​​រថយន្ត​ម៉ាក​នី​​ ស្សាន់​​បុក​ពេញទំហឹង​​​​ បណ្តាល​​​ឱ្យ​​​អ្នក​ជិះ​​ពី​ក្រោយ​​ឈ្មោះ ហាច តត រង​​​របួស​​​ធ្ងន់​បាក់​​​ស្មង​ជើង​​​ឆ្វេង ត្រូវ​បាន​​ដឹក​យក​ទៅ​​​ព្យា​បាល​​​នៅមន្ទី​រពេទ្យ​​​បង្អែក​​មិត្ត​ភាព​​​ កម្ពុជា​-ជប៉ុន​​​ និង​​​ឈ្មោះ ហ្វ្រាំង​ សុផាណា​ របួស​ស្រាល​​ ។ ចំណែក​​អ្នក​​បើក​បរ​រថយន្ត​​ ក្រោយ​ពេល​​កើតហេតុ​​បាន​បើក​​​រថយន្ត​​គេច​ខ្លួន​​បាត់ ។ ដោយ​ឡែក​​ ​​​ម៉ូតូ​​ដែល​រង​​ការ​ខូច​ខាត​​ផ្នែក​​ខាង​មុខ​​ត្រូវ​បាន​សមត្ថ​​កិច្ច​​ ជំនាញ​​​យកទៅ​​​​រក្សាទុក​​​នៅ​អធិការ​ដ្ឋាន​​ស្រុក ៕​​

ដោយ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]