រាជធានីភ្នំពេញ ៖ ​រថយន្ត​តាក់​ស៊ី​មួយ​គ្រឿង​​បើក​បរ​ដោយ​បុរស​ម្នាក់​​ដែល​ចេះ​បើក​បរ​ស្ទើរ ​ភ្លើង​ជ្រុល​ទៅ​បុក​ម៉ូតូ​​ពី​រគ្រឿង​​ និង​ទូរ​ដូរ​លុយ​លើ​ចិញ្ចើម​​ផ្លូវ ហើយ​បោល​​ចូល​ហាង​​គុយ​ទាវ​នៅ​កែង​ផ្លូវ​លេខ​៦៧ និង​លេខ​២៣៦​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ​ខណ្ឌ​ដូន​ពេញ ​កាល​ពី វេលា​ម៉ោង​​៦​និង​១០​នាទី​​ល្ងាច​ថ្ងៃ​ទី​២៥ មេសា ២០១២ ​បង្ក​ឱ្យ​មាន​ការ​កក​ស្ទះ​ចរា​ចរណ៍​​​​ជា​ច្រើន​ម៉ោង​ផង​ដែរ ។ ​

នគរ​បាល​​ប្រចាំ​ការ​នៅ​ចំណុច​ខាង​លើ​បាន​និយាយថា ​មុន​ពេល​កើត​ហេតុ​​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាមរី​គូទ​​​ហើម​ពណ៌ស ជា​រថយន្ត​តាក់​ស៊ី​​រត់​ពីភ្នំពេញ ទៅ​កំពង់ឆ្នាំង​​បាន​ចត​រង់​ចាំ​ភ្ញៀវ​​ ពេល​នោះ​ម្ចាស់​​​រថយន្ត​ពឹង​​ពាក់​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​ឈ្មោះ​សំ សារិទ្ធ ​អាយុ​៤២​ឆ្នាំ ​​ស្នាក់​នៅ​ផ្ទះ​ជួល​ផ្លូវ​លេខ​​២ ​សង្កាត់​ចាក់​អង្រែ​ក្រោម ​ខណ្ឌ​មាន​ជ័យ ឱ្យ​​ជួយ​បរ​រថយន្ត​​ថយ​ក្រោយ​ ។ ​ខណៈ​​​កំពុង​បញ្ឆេះ​​ម៉ាស៊ីន​​​ រថយន្ត​ក៏​ស្ទុះ​ទៅ​មុខ​បុក​ទូរ​ដូរ​​លុយ​រួច​ជ្រុល​ទៅ​បុក​ម៉ូតូ​​២​គ្រឿង​ ​ដែល​ចត​លើ​ចិញ្ចើ​ម​ថ្នល់ ​បន្ទាប់​មក​បាន​បោល​ចូល​​ក្នុង​ហាង​​លក់​គុយ​ទាវ​ បណ្តាល​​ឱ្យ​ខូច​ខាត​សម្ភារ​មួយ​ចំនួន ។

​បុរស​ដែល​​បើក​រថយន្ត​បង្ក​ហេតុ​ត្រូវ​បាន​ឃាត់​ ខ្លួន​បញ្ជូន​ទៅ​នគរបាល​​ប៉ុស្តិ៍​​រដ្ឋ​បាល​​ផ្សារ​ថ្មី​ទី​២ ​ដើម្បី​ដោះ​ស្រាយ​សំណង​​។ ហេតុ​ការណ៍​នេះ​​មិន​មាន​មនុស្ស​ណា​ម្នាក់​​រង​របួស​នោះ​ទេ ​​ប៉ុន្តែ​​ខូច​ខាត​ទ្រព្យ​សម្បត្តិ​​អស់​ជា​ច្រើន៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]