រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​សន្លប់​​មួយ​សន្ទុះ​​ទើប​ដឹង​ខ្លួន​ឡើងវិញ ខណៈ​ពេល​​ជិះ​ម៉ូតូ​​ទៅ​បុ​ករទេះ​រុញ​អេត​ចាយ​ពី​ក្រោយ​បណ្តាល​ឱ្យ​​ដួល​បោក ​ក្បាល​​សន្លប់ ​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​​ល្ងាច​ថ្ងៃ​ទី​​២៥ មេសា ​នៅ​មុខ​សណ្ឋា​គារ​ម៉ារ​ឌី តាម​បណ្តោយ​​​វិថី​​ព្រះ​មុនី​រ៉េត ​ស្ថិត​ក្នុង​ភូមិ​៥ ​ក្រុម​២៨ សង្កាត់​ទំនប់​ទឹក ​ខណ្ឌ​ចំការ​មន ។

​ប្រភពព័ត៌​មាន​ពី​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា ​មុនពេល​កើតហេតុ​​ជន​រងគ្រោះ​​ជិះ​ម៉ូតូ​​អ៊ែរ​ប្លេដ​ ពណ៌​ខ្មៅ​លាយ​ឆ្នូត​ក្រហម ​តាម​បណ្តោយ​វិថី​​ព្រះ​មុនី​រ៉េត ពីលិច​ទៅ​កើត ​ស្រប​ទិស​​គ្នា​ជា​មួយ​​រទេះ​រុញ​​អេត​ចាយ ។ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​​ម៉ូតូ​បើក​លឿន​​ពេក​ជ្រុល​ទៅ​បុក​គូទ​រទេះ​​រុញ​ អេត​ចាយ​​បណ្តាល​ឱ្យ​ដួល​​បោក​​ក្បាល​​សន្លប់​ស្តូក​ស្តឹង ។ ​រីឯ​ម៉ូតូ​រង​ការ​ខូចខាត​តិច​តួច​ ចំណែក​រទេះ​រុញ​អេត​ចាយ​មិន​មាន​របួស​បាន​រុញ​ទៅ​មុខ​បាត់ ។ ​

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]