នៅពេលដែលយើងម្នាក់ៗ ចង់ដាក់ទូកញ្ចក់ចិញ្ចឹមត្រី ក្នុងផ្ទះដើម្បីតាំងលម្អម្តងៗ តែងតែពិបាកក្នុងការសម្រេចចិត្តថាតើដាក់ទូកញ្ចក់នោះ នៅឯណាទើបមានសោភ័ណភាព និងផាសុខភាព?

អស់កង្វល់ ជាមួយគំនិតច្នៃប្រឌិតទូកញ្ចក់ចិញ្ចឹមត្រី ដ៏អស្ចារ្យ រចនាឡើងជាម៉ូតកញ្ចក់ សម្រាប់លាងដៃ។ ទូកញ្ចក់នេះ មានចន្លោះប្រហោងសងខាង រាងមូលសម្រាប់អ្នកទាំងអស់គ្នា ដាក់ចំណីឲ្យត្រី ជាមួយនឹងម៉ូតកញ្ចក់ទុកសម្រាប់ឲ្យយើងលាងដៃ រួចទឹកនោះនឹងហូរទៅក្រោម ដោយមិនប៉ះពាល់ដល់ ត្រីនៅក្នុងនោះឡើយ។ លើសពីនេះទៅទៀត គឺទូកញ្ចក់មានលក្ខណៈថ្លា អាចឲ្យយើងមើលឃើញ ត្រីហែលដោយរស់រវើក គួរឲ្យទាក់ទាញទៀតផង។

គួរបញ្ជាក់ផងដែរថា ទូកញ្ចក់នេះត្រូវបានគេដាក់លក់នៅតាមអនឡាញ ដោយវាមានតម្លៃរហូតដល់ ៤៥០០ ដុល្លារឯណោះ។






ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ