គ្រាន់តែលឺចំណងជើង ប្រិយមិត្តប្រាកដជាឆ្ងល់ថានិងចង់ដឹងថា ចិញ្ចៀនអាចយកមកមើលម៉ោងបានដែររឺទេ? ចម្លើយនោះគឺបាន ព្រោះបច្ចេកវិទ្យាឥឡូវរីកចម្រើនណាស់ ដោយគេអាចផលិតចិញ្ចៀននាឡិកា បានយ៉ាងស្អាត កាលពីថ្មីៗនេះ។

ចិញ្ចៀននាឡិកានេះ ត្រូវបានឌីសាញឡើងដោយ អ្នកច្នៃម៉ូតម្នាក់ឈ្មោះ Gusztav Szikszai ដែលចិញ្ចៀននាឡិកានេះ ត្រូវបានផលិតឡើងដោយដែកថែប ដែលមិនងាយប្រឡាក់និងប្រើបានយូរ បំពាក់នឹងភ្លើង LED ពីរពណ៌គឺពណ៌ទឹកសមុទ្រ និងពណ៌ទឹកក្រូច សម្រាប់បង្ហាញទ្រនិចម៉ោង នាទី និងវិនាទី។

លើសពីនេះទៅទៀត ចិញ្ចៀននាឡិកានេះ ដំណើរការដោយថ្មប៊ូលីម៉ែ ដែលអាចប្រើប្រាស់បានរយៈពេលរហូតដល់មួយសប្តាហ៍ឯណោះ ទើបយើងធ្វើការសាកបញ្ចូលថ្ម ដោយគ្រាន់តែដាក់ចិញ្ចៀននៅលើឆ្នាំងសាក នោះវានឹងធ្វើការសាកដោយស្វ័យប្រវត្តិ តាមរយៈប្រព័ន្ធ Wireless។ មិនតែប៉ុណ្ណោះ ចិញ្ចៀននាឡិកានេះ គឺមិនជ្រាបទឹកទៀតផង។

គួរបញ្ជាក់ផងដែរថា ចិញ្ចៀននាឡិកានេះ មានតម្លៃ £១២០ ប្រហែលជាង ១៨០ ដុល្លារសហរដ្ឋអាមរិក។









បើចង់ដឹងច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះចិញ្ចៀននាឡិកានេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]