កាលពីពេលថ្មីៗនេះ គេបានរកឃើញគ្រោងឆ្អឹងបុរាណជា ប្រហែលជាជនជាតិឥណ្ឌា ដែលមានអាយុជាង ៤០០ឆ្នាំមកហើយ។ អ្វីដែលធ្វើឲ្យអ្នករុករកមានការភ្ញាក់ផ្អើលនោះ គឺនៅលើគ្រោងឆ្អឹង បានដាំបង្កប់ជាប់នូវគ្រឿងអលង្ការជាច្រើន។

អ្នកប្រវត្តិសាស្ដ្រម្នាក់ ឈ្មោះ Paul Koudounaris បានជិករកឃើញនូវ គ្រោងឆ្អឹងដ៏គួរឲ្យរន្ធត់ជាច្រើន ហើយវាក៏ជាអាថកំបាំង មួយរបស់សាសនា ដែលពិភពលោកយើង មិនធា្លប់បានដឹង។ ជាងនេះទៅទៀត គេបានដឹងថា គ្រោងឆ្អឹងទាំងនោះ បានបង្ហាញពីដើមកំណើត នៃសាសនាគ្រឹស្គ ផងដែរ។

យោងតាមឯកសារស្រាវជ្រាវ បានឲ្យដឹងថា មានគ្រោងឆ្អឹងជាច្រើន ត្រូវបានគាស់ចេញមកពីកន្លែងកប់ខ្មោច ទីក្រុងរ៉ូមបុរាណ ហើយដាក់ចូលទៅក្នុង កុងតេន័រកប់ទៅវិញនៅជុំវិញប្រទេស អាឡឺម៉ង់ អូស្ដា្រលី និងស្វីតសឺឡែន ក្រោមការដឹងនាំរបស់ រដ្ឋាភិបាលសម្ដេចប៉ាប កាលពីសតវត្សទី១៦។ គ្រោងឆ្អឹងទាំងអស់ គេបានជិករកឃើញនេះ ក៏ប្រទះឃើញនៅក្នុងកុងតេន័រ ចាក់សោរជិត កប់នៅក្នុងដីផងដែរ នៅជិតព្រះវិហារនៃសាស្សនាគ្រឹស្គ ទ្វីបអឺរ៉ុប។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ គ្រោងឆ្អឹងទាំងនេះ? សូមទស្សនារូបភាពខាងក្រោម៖













កែសម្រួលដោយ អៀង

ខ្មែរឡុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]