តើសព្វថ្ងៃនេះប្រិយមិត្តកំពុងប្រើប្រាស់ សំបកទូរស័ព្ទ iPhone5 បែបណា? ចុះបើសិនជា មានសំបកទូរស័ព្ទ iPhone5 ដែលមានរូបរាងដូចផ្លែចេក តើប្រិយមិត្តចង់ប្រើដែរឬទេ?

យោងតាមសារព័ត៌មាន Rocketnews24 បានឲ្យដឹងថា តៃវ៉ាន់ បានផលិតសំបកទូរស័ព្ទ iPhone5 ធំបំផុតលើពិភពលោក និងមានរូបរាងដូចផ្លែចេកអីចឹង ដែលវាអាចការពារ ពីការប្រឡាក់ និងការឆ្កូតផ្សេងៗបានយ៉ាងល្អ។

ជាមួយគ្នានេះដែរ សំបកទូរស័ព្ទ iPhone5 ដែលមានរូបរាងដូចផ្លែចេកនេះ ត្រូវបានគេហៅថា “iBanana” ហើយវាមានប្រវែងរហូតដល់ទៅ ៣១សង់ទីម៉ែត្រឯណោះ។

យ៉ាងណាមិញ សំបកទូរស័ព្ទ iPhone5 នេះ ក៏កំពុងតែចរាចរលក់ នៅក្នុងប្រទេសជប៉ុនផងដែរ ដែលវាពិតជាមានភាពទាក់ទាញមែនទែន៕







តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះសំបកទូរស័ព្ទ iPhone5 នេះ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]