ប្រិយមិត្តស្នេហាវិស័យបាល់ទាត់ ប្រាកដជាបានដឹងហើយថា ក្របខ័ណ្ឌកំពូលៗរបស់ទ្វីបអឺរ៉ុបទាំងអស់ ត្រូវធ្វើការផ្អាកការប្រកួតមួយសប្តាហ៍ ដោយកីឡាករទាំងអស់ត្រូវបំពេញកាតព្វកិច្ច លេងឲ្យក្រុមជម្រើសជាតិរបស់ខ្លួនរៀងៗខ្លួន ក្នុងព្រឹត្តិការណ៍ជម្រុះ ពានរង្វាន់បាល់ទាត់ពិភពលោក នាសប្តាហ៍នេះ។

ក្នុងនោះ ការប្រកួតជម្រុះពានរង្វាន់ពិភពលោក បានប្រព្រឹត្តទៅអស់រយៈពេល២ថ្ងៃហើយ ដោយមានការប្រកួតសរុបចំនួន ២៥ប្រកួត ដែលបែងចែកជា ៩ពូល កន្លងទៅនេះ។ ក្នុងនោះយើងសង្កេតឃើញក្រុមខ្លាំងៗ នៅតំបន់អឺរ៉ុប មានដូចជា ក្រុមឥន្ទ្រីដែកអាឡឺម៉ង់ ក្រុមតោកំណាចអង់គ្លេស ក្រុមជម្រើសជាតិរុស្សី ក្រុមមច្ចុរាជក្រហមអេស៉្បាញ ក្រុមជម្រើសជាតិព័រទុយហ្កាល់ និងក្រុមចំណាស់អ៊ីតាលីជាដើម សុទ្ធតែបានយកឈ្នះគូប្រកួត ដោយងាយស្រួល។

គួរបញ្ជាក់ផងដែរថា ពានរង្វាន់បាល់ទាត់ពិភពលោក នឹងចាប់ផ្តើមនៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៤ និងត្រូវបញ្ចប់នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៤ ដែលព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះ នឹងធ្វើឲ្យនៅប្រទេសប្រស៊ីល ខាងមុខនេះ។


តារាងលទ្ធផលការប្រកួតកន្លងទៅនេះ ដូចខាងក្រោម៖


តារាងចំណាត់ថ្នាក់តាមពូលនីមួយៗ៖










តារាងកីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេ៖


តើប្រិយមិត្តយល់ថា ក្រុមណានឹងឈ្នះពានរង្វាន់ បាល់ទាត់ពិភពលោក? សូមកុំភ្លេចចូលរួមលេងល្បែង ស្តេចទាយបាល់ របស់ខ្មែរឡូតទាំងអស់គ្នា!

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]